ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នៅក្រោយឆ្នាំ២០២៣ នឹងក្លាយជាឪពុកនាយករដ្ឋមន្ដ្រីកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នៅក្រោយឆ្នាំ២០២៣ នឹងក្លាយជាឪពុកនាយករដ្ឋមន្ដ្រីកម្ពុជា

(ភ្នំពេញ)៖ ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្មីម្ដងទៀត បានប្រកាសថា សម្ដេចនឹងក្លាយជាឪពុករបស់នាយករដ្ឋមន្ដ្រីរបស់ប្រទេសកម្ពុជា នៅក្រោយឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្រដៀងគ្នាដែរថា នៅឆ្នាំ២០៤០ សម្ដេចក៏នឹងក្លាយជាជីតារបស់នាយករដ្ឋមន្ដ្រីដូចគ្នានេះដែរ។

ក្នុងឯកសណ្ឋានជាកងទ័ព និងមានពាក់ផ្កាយមាស៥នៅលើស្នា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីយ៉ាងម៉ឺងម៉ាត់ថា «ខ្ញុំសូមបញ្ជាក់ថា ពេលនេះខ្ញុំជានាយករដ្ឋមន្ដ្រី ក្រោយឆ្នាំ២០២៣ ខ្ញុំទៅជាឪនាយករដ្ឋមន្ដ្រី ដល់ឆ្នាំ២០៤០ ខ្ញុំនឹងក្លាយជាជីតានាយករដ្ឋមន្ដ្រី»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងដែលសម្ដេចបានណែនាំទៅចៅ នៅពេលកំពុងទទួលទានអាហារជុំក្រុមគ្រួសារថា ក្នុងរយៈពេល២០ឆ្នាំក្រោយ ចៅត្រូវតែប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ដ្រី ខណៈពេលនេះត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតចប់ថ្នាក់បណ្ឌិតនៅបរទេស។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ញើសារទៅក្រុមដែលមាននិន្នាការប្រឆាំងដែរ ត្រូវប្រឹងឲ្យកូនចៅរបស់ខ្លួនសិក្សារៀនសូត្រ កុំប្រឹងតែខាងជេរខ្លាំងពេក។ សម្ដេចបានអះអាងទៀតថា កាលពីមុនសម្ដេចជាឪពុករបស់បណ្ឌិត ព្រោះកូនរបស់សម្ដេចបានរៀបចប់បណ្ឌិត ប៉ុន្ដែពេលនេះ និងថ្ងៃអនាគត សម្ដេចក្លាយជាជីតារបស់បណ្ឌិតថែមទៀតផង។

គួរជម្រាបថា ពាក់ព័ន្ធបេក្ខភាពអ្នកបន្ដវេនជំនាន់ក្រោយនេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

លោក ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយលោក បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីនាព្រឹកមិញ ថ្លែងចំណុចអ្នកបន្ដវេននេះ សម្ដេចតេជោ ហ៊ុន សែន បានឌឺដងដល់ក្រុមបក្សប្រឆាំងដែលជំនាញតែរិះគន់ និងជេរប្រតិចគណបក្សកាន់អំណាចនោះ ឲ្យបញ្ចេញបេក្ខភាពបន្ដវេនរបស់ខ្លួនដូចគណបក្សប្រជាជនកម្ពុជាដែរមក ហើយសម្ដេចក៏នឹងអបអរសាទរដូចគ្នា។ ប៉ុន្ដែសម្ដេចកត់សម្គាល់ថា ក្រុមបក្សប្រឆាំងមិនបញ្ចេញអ្នកបន្ដវេន ឬក៏គ្មានធនធានមនុស្សដើម្បីបន្ដវេន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |