ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នឹងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី ក្រោយចាកចេញពីតំណែង ប៉ុន្តែមិនកំណត់អាណត្តិឡើយ

សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នឹងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី ក្រោយចាកចេញពីតំណែង ប៉ុន្តែមិនកំណត់អាណត្តិឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សម្តេចនឹងរៀបចំច្បាប់មួយកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្កីកម្ពុជា ទៅតាមការចង់បានរបស់មេក្រុមប្រឆាំងក្រៅច្បាប់ បន្ទាប់ពីសម្តេចចាកចេញពីតំណែង ប៉ុន្តែនឹងមិនកំណត់អាណត្តិឡើយ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី»។ សម្តេចបន្តថា «តើអ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកមួយសារទៀត»

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ទន្ទឹមគ្នានឹងរាជរដ្ឋាភិបាលសម្រេចរៀបចំច្បាប់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក សម រង្ស៉ី បានសរសេរលិខិតមួយ ស្នើឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្រ្តី ត្រឹម៧០ឆ្នាំ និងកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹម២អាណត្តិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញករណីនេះទៀតថា៖ «អាណត្តិនាយករដ្ឋមន្រ្តី អត់មានកំណត់បានទេ ព្រោះគេបោះឆ្នោតរើសសមាជិកសភាឯណា គេមិនមែនបោះឆ្នោតផ្ទាល់រើសប្រធានាធិបតីឯណា ហើយសភាទេដែលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី គេមិនមែនបោះឆ្នោត Direct ដើម្បីឱ្យមនុស្សហ្នឹងក្លាយទៅជានាយករដ្ឋមន្រ្តីឯណា? ហើយរឿងនរណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណាគឺជារឿងបក្សរបស់គេ»

សម្តេចបានបង្ហើបថា ការកំណត់អាយុចូលនិវត្តន៍របស់ នាយករដ្ឋមន្រ្តី អាចកំណត់ត្រឹម៧០ឆ្នាំ ឬ៧២ឆ្នាំ ខណៈដែលលោក សម រង្ស៉ី មានអាយុ៧៣ឆ្នាំហើយ រហូតមកដល់ពេលនេះ។ សម្តេចបញ្ជាក់ថា៖ «អាអ្នកកំពុងស្នើ អាហ្នឹងវា៧៣ឆ្នាំហើយ ឥឡូវនេះ ហ្អែងធ្វើទៅហ្អែងធ្វើងាប់ខ្លួនហ្អែងតើ កាលពីសញ្ជាតិ១ ក៏ហ្អែងងាប់ ចោទអញមានសញ្ជាតិបរទេស ទីចុងបំផុតឡងខ្លួនឯង ឥឡូវដល់អានេះត្រូវឡងខ្លួនឯងទៀត»

សម្រាប់សម្តេចតេជោ, សម្តេចអះអាងថា សម្តេចអាចចូលនិវត្តមុន១ឆ្នាំទៅទៀត នៃអាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយនៅក្រោយឆ្នាំ២០២៣ សម្តេចនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តី ហើយក្រោយឆ្នាំ២០៤០ សម្តេចក៏អាចក្លាយទៅជាជីតានាយករដ្ឋមន្រ្តី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |