ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម បញ្ជាទប់ស្កាត់ការលួចនាំទូរស័ព្ទ​ចូល​ពន្ធនាគារ ​អាច​បង្កជា​បទល្មើសបន្ថែម

សម្ដេចក្រឡាហោម បញ្ជាទប់ស្កាត់ការលួចនាំទូរស័ព្ទ​ចូល​ពន្ធនាគារ ​អាច​បង្កជា​បទល្មើសបន្ថែម

កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវទប់ស្កាត់ឲ្យបានតឹងរឹង ចំពោះបញ្ហាការលួចនាំយកទូរស័ព្ធឲ្យអ្នកជាប់ពន្ធនាគារ ដែលអាចបង្កើតឱកាសឲ្យពួកគេ ប្រព្រឹត្តិបទល្មើសបន្ថែម ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ​ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ​ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ​ខេត្តកណ្តាល ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ​សម្ដេចក្រឡាហោម បាន​មាន​ប្រសាសន៍ថា បញ្ហាអ្នកជាប់ពន្ធនាគារនេះ​ ត្រូវ​ត្រួត​ពិនិត្យទប់ស្កាត់​ ឲ្យ​បាន​តឹងរឹង​បំផុស ការ​លួចនាំ​យកទូរស័ព្ទដៃពីខាងក្រៅឲ្យទណ្ឌិត ​ព្រោះកន្លងមកមានករណីអ្នកទោស ​ប្រើប្រាស់ទូរស័ព្ទតេ ទាក់ទងទៅខាងក្រៅ ប្រព្រឹត្តិបទល្មើសផ្សេងៗ ។

សម្ដេចបានន្ថែមថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ ​មិន​អនុញ្ញាតឲ្យ មាន​ទូរស័ព្ទក្នុងពន្ធនាគារឡើយ ​ប៉ុន្ដែឲ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំង ថតសំឡេង ​ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ ដោយមន្រ្តីពន្ធនាគារត្រូវរៀបចំយ៉ាង​ណា​ធ្វើ​ទៅ​តាមច្បាប់​ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ ​មកសួរសុខទុក្ខ ដូច្នេះត្រូវតាមដាន​យ៉ាង​យកចិត្តទុកដាក់បំផុត ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការព្រួយបារម្ភផងដែរ​ ចំពោះការកើនឡើង នៃ​យុវជនជាទំពាំងស្នងឫស្សី ពិសេសអនីតិជន​ បានប្រព្រឹត្តិបទល្មើសផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះដូចជាបទល្មើសគ្រឿងញៀនជាដើម​ ដោយសម្ដេចបានជំរុញដល់ភាគីពាក់ព័ន្ធ បន្ត​ដោះស្រាយបញ្ហានេះ ។

គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកជាប់ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជាមានជិត ៤ម៉ឺននាក់ ​ក្នុងនោះអ្នកទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានរហូតដល់ជាង ​៥១ភាគរយ ហើយ​ក្នុងចំណោមអ្នកទោសទាំងអស់នោះ ​ក៏មានអនីតិជនផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |