ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការសម្រេចឃុំខ្លួនក្រុម វិល្លាម គ័ង និងបក្ខពួកជាបណ្ដោះអាសន្នក្រោយចេញប្លន់ប្រដាប់អាវុធ

តុលាការសម្រេចឃុំខ្លួនក្រុម វិល្លាម គ័ង និងបក្ខពួកជាបណ្ដោះអាសន្នក្រោយចេញប្លន់ប្រដាប់អាវុធ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានសម្រេច ចេញដីកាឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ វិល្លាម គ័ង និងបក្ខពួក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ជាផ្លូវការរួចមក ។លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

បើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានឲ្យដឹងថា ក្រុមចោរប្លន់ William Guang ប្រធានគណបក្សខ្មែរក្រោក និង​បក្ខពួក ៣នាក់ទៀត ត្រូវបាន​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួច​ដោយ​មាន​ស្ថានទម្ងន់ទោស ​បទ​កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ​និងបទក្លែងឯកសារសាធារណៈ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ។

ក្រមព្រហ្មទណ្ឌមាត្រា ២៩ ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។

អ្នកសមគំនិត នឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬ​បានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។ មាត្រា ៣៥៣ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ចំពោះមាត្រា ៣៥៧ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ ក្នុងករណីដូចតទៅ ១-អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ។ ២-អំពើលួចនេះ ប្រព្រឹត្តដោយការ​កាប់​គាស់ទម្លុះទម្លាយ ។

ត្រង់មត្រា៤៩០ បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត គ្រប់បុគ្គលដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវ អាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។ ត្រូវផ្តន្ទាទោសដូចគ្នា គ្រប់​បុគ្គល​ដែលនៅក្រៅលំនៅឋានរបស់ខ្លួន ​យកតាមខ្លួន ឬដឹកជញ្ជូន​អាវុធ​ដែលចូលក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ ដែលជាបទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់​ប្រហារ​ផ្សេងទៀត នៃក្រមនេះ ។

ចំពោះមាត្រា៦២៩ បទក្លែងបន្លំឯកសារសាធារណៈការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការ​ក្លែងបន្លំ​ប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់​សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ​ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។

សូមជំរាបថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បានកើតឡើងកាលពីវេលាម៉ោង​ប្រមាណ​ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ និងយកបានគ្រឿងពេជ្រមួយចំនួន​ ប៉ុន្តែគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធ​ហត្ថរាជធានី​ភ្នំពេញ​ធ្វើការបង្ក្រាប​ដល់​សម្បុកមេក្លោងធំ ​ដែល​ជាប្រធាន​គណបក្សខ្មែរក្រោក និង​បានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ។

តាម​ចម្លើយ​របស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ​ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង​ ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានសារភាពថា សកម្មភាពចូលប្លន់ផ្ទះអ្នក​លក់​ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺរូបគេជាអ្នករៀបផែនការមុនតែមួយថ្ងៃទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង។កន្លងមកពួកគេបានធ្វើសកម្មភាពប្លន់ចំនួន០២លើក ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ធ្វើ​សកម្មភាពប្លន់ ម្ចាស់បុរី ម៉ន ដានី នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះ​នៅ​ថ្ងៃធ្វើ​សកម្មភាព ស្រាប់តែជនរងគ្រោះមិន​បាន​នៅក្នុងរថយន្តដែលពួកគេបានស្ទាក់ប្លន់ ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុង​នាមសមត្ថកិច្ច ហើយពេលនោះរូបគេ ​វិល្លាម គ័ង មិនបានចូលរួមទេ ​គឺឲ្យតែកូនចៅ ០៥នាក់​ អាវុធវែង០១ដើម​ អាវុធខ្លី០២ដើម​ និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។

ការចេញសកម្មភាពប្លន់លើកទី២គឺនៅថ្ងៃទី១៩ ​ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមគេបានប្រើរូបភាព​ដូច​លើកទី១ដែ​រ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើ​សកម្មភាព​ប្លន់​យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ​ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូល​បាន​គ្រឿង​ពេជ្រ​មួយចំនួន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |