ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ចំនួន ១០៦

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ចំនួន ១០៦

​WHO៖ របាយការណ៍​ស្ដីពី​វីរុស​រាតត្បាត​ប្រចាំ​សប្តាហ៍​ថ្មី​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុងតែ​កើន​ឡើង និង​បង្ក​ហានិភ័យ​ខ្ពស់ បើ​ទោះ​បី​ជា​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​មាន​ឥទ្ធិពល​ឆ្លង​ខ្លាំង​ក្នុងចំណោម​សំណាក​វីរុស​សកល​ក៏ដោយ​។​

ដូចដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ការ​ឆ្លង​រាល​ដាល​នៃ​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​គួរ​ឲ្យ​បារម្ភ​មាន ៩៦% នៃ​សំណាក​ដែល​បាន​បន្ត​នៅ​ទូទាំង​ពិភព​លោក​គឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ជា​ការ​ថយ​ចុះ​ពី ៩៩.២% កាលពី​សប្តាហ៍​មុន និង ១.៦% គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កើន​ឡើង​ពី ០.៤% កាលពី​សប្តាហ៍​មុន។​ យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភពលោក ឬ WHO វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១០៦ ជុំវិញ​ពិភពលោក។

អង្គការ​នេះ​បាន​និយាយ​ថា “​ភស្តុតាង​ថ្មីៗ​បង្ហាញ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាងវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta និង​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ​សូម្បីតែ​នៅ​ក្នុង​ប្រទេស​ជាច្រើនដែល​បាន​កត់ត្រា​ករណី​ឆ្លង​ក្នុង​សហគមន៍​ខ្ពស់ និង​ចំនួន​ប្រជាជន​ដែល​មាន​កម្រិត​ភាព​ស៊ាំ​ខ្ពស់​ក៏ដោយ​។​ របាយការណ៍​ខាង​លើ​នេះ​បាន​បង្ហាញ​ថា ​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​ទិន្នន័យ​ស្តីពី​ភាព​ធ្ងន់ធ្ងរ​មាន​តិចតួច​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |