ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទូតឡាវអរគុណសម្តេចតេជោជាថ្មីដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវចូលរួមទប់ស្កាត់កូវីដ-១៩

ទូតឡាវអរគុណសម្តេចតេជោជាថ្មីដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវចូលរួមទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានបង្ហាញការសាទរចំពោះជោគជ័យរបស់កម្ពុជា ជាពិសេសបានអរគុណជាថ្មីដល់សម្តេចតេជោ ដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

ឯកឧត្តម អាំផៃ គិនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ថ្លែងក្នុងជំនួបសំដែងការគួរសម និងជំរាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៧ធ្នូនេះដែរ ខណៈឯកឧត្តម បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងជំនួបនេះឯកឧត្តម គិនដាវង្ស បានគោរពជម្រាបជូនស​ម្ដេ​ច​តេ​ជោ​ថា ឯ​ក​ឧ​ត្តម​បានបំពេញ​បេសកកម្មការទូតនៅ​ព្រះរា​ជាណា​ចក្រកម្ពុជាជាង ៣ឆ្នាំហើយៗ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ​ឯកឧត្តមសូមគោរពថ្លែង​អំណ​រគុណជូន​ចំពោះ​សម្ដេច​តេ​ជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជា​ប្រជាជនកម្ពុជា ដែលបានផ្ដ​ល់​នូវកិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ធ្វើឲ្យ​ឯកឧត្តម បាន​បំពេ​ញ​បេសកកម្ម​ការទូត​​ទទួលបានជោគជ័យ​។

ឯ​ក​ឧ​ត្ត​ម​ ក៏​បា​ន​​ជ​ម្រា​​ប​ជូនសម្ដេច​តេជោដែរ​ថា​ រយៈពេលជាង ៣ឆ្នាំមកនេះ ឯកឧត្តម​បានមើល​ឃើញ​កម្ពុជា​មា​ន​ការ​អភិវឌ្ឍ​ជា​លំ​ដា​ប់​។ក្នុងន័យនេះ ​ឯកឧត្តម ​សូម​គោរព​សម្ដែង​នូវការអប​អរសាទរ​ជូនចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជា​ ជាពិសេសចំពោះសម្តេច​តេជោ ​ដែល​បាន​ដឹក​នាំ​កម្ពុជា​ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេច​ដែលបានផ្ដល់ជា​ជំនួយ​ដល់​ប្រជាជន និងរដ្ឋាភិបាលឡាវជាវ៉ាក់សាំង​,ជារថយន្ត​និងជាថវិកា,រួមទាំងគ្រឿង​បរិក្ខាផងដែរ,​ហើយកន្លងមកនេះប្រជាជន និងរដ្ឋាភិបាលឡាវ​ពិតជាមានសេចក្តីរីករាយ​និងដឹង​គុណ​ជា​អនេកប្បការ។

ជាទីបញ្ចប់​ឯកឧត្តម គិនដាវង្ស ក៏បានគោរពថ្លែងអំណរគុណ ​ជូនចំពោះសម្ដេចជាថ្មីម្តងទៀត ហើយក៏​បាន​សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេច ​ដែលស​ម្ដេ​ច​បា​ន​ដឹ​ក​នាំ​កិច្ច​ប្រជុំកំពូល​អា​ស៊ី​​អឺ​រ៉ុប​នាពេលកន្លង​មក​ទទួល​បានជោគជ័យ ហើយក៏សូមជូនពរសម្ដេចសូមឲ្យសម្តេចធ្វើ​ជា​ប្រធាន​អាស៊ាននៅឆ្នាំ២០២២ ឲ្យទទួលបាន​ជោគ​ជ័យ​យ៉ាង​​ត្រចះត្រចង់​បន្ថែមទៀត។

ជាការឆ្លើយតប ​សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្តម ​គិនដាវង្ស ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​។

សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម​នៅកម្ពុជា​ដែលឯកឧត្តម​បាន​ធ្វើការយ៉ាងច្រើនជាពិសេសបានចូលរួមចំណែក ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ហើយចំពោះជំនួយ​ដែលកម្ពុជា​បាន​ផ្តល់ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវនោះ ​សម្ដេចបញ្ជាក់ថា៖ នេះជាការជួយដល់បងប្អូន ក្នុងពេលដែលបងប្អូន ​កំពុ​ង​តែ​មាន​សេចក្តី​ត្រូវ​ការ។ ជាទីបញ្ចប់សម្ដេចក៏បានជូនពរដល់​ឯកឧត្តម គិន ដាវង្ស សូមឲ្យ​ទទួល​បា​ន​ជោ​គ​ជ័​​យ​ក្នុង​បេ​ស​ក​កម្ម​របស់​ឯកឧត្តម​ជា​បន្តទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |