ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ញើញជាអធិបតីភាព បញ្ចុះបឋមសិលាសាងសង់សង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ

សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ញើញជាអធិបតីភាព បញ្ចុះបឋមសិលាសាងសង់សង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ

(កំពង់ឆ្នាំង)៖ រដ្ឋាភិបាល និងប្រជាជនចិន បានបន្ដផ្ដល់ជំនួយឥតសំណងដល់កម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អគារ និងទីលានបាញ់គ្រាប់ពិតនេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ការបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ បន្ទាប់ពីភាគីកម្ពុជា-ចិន បានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ហើយចិនក៏បានបញ្ជូនអ្នកបច្ចេកទេសជំនាញ ដើម្បីមកសិក្សានៅទីតាំងនេះចប់រួចរាល់។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា អគារ និងទីលានបាញ់គ្រាប់ពិតនេះ គឺជាការផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងបានឯកភាពគ្នា ចិន នឹងជួយកសាងអគារ និងទីលានបាញ់គ្រាប់ពិតនៅកន្លែងនេះ ឲ្យបានធំធេងមានលក្ខណៈអន្ដរជាតិតែម្ដង ដូច្នេះថ្ងៃនេះយើងចាប់ផ្ដើមបញ្ចុះបឋមសិលាដើម្បីកសាង។ កន្លែងនេះរៀបចំមូលដ្ឋានបានហើយ នៅតែកសាង និងបំពាក់គ្រឿងសម្ភារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជួយដល់ក្រសួងការពារជាតិ»

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ការបញ្ចុះបឋមសិលាសាងសង់អគារ និងទីលានបាញ់គ្រាប់ពិតនៅថ្ងៃនេះ មិនមែនសម្រាប់បម្រើឲ្យតែកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះប្រកួតកីឡាបាញ់កាំភ្លើង កងទ័ពជើងគោកអាស៊ាន ឆ្នាំ២០២៣ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបម្រើដល់គ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទសំដៅរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម បង្ការទប់ស្កាត់នូវរាល់ទង្វើបំផ្លិចបំផ្លាញ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ការពារសុខសន្តិភាពជូនប្រជាជនកម្ពុជាទូទៅ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគព្រមទាំងមន្ត្រី ស្ថាប័នអន្តរជាតិ ស្ថានទូតនានានៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីសំណង់អគារ និងទីលានបាញ់គ្រាប់ពិត ដែលបំពាក់ដោយឧបករណ៍ សម្ភារៈបច្ចេកទេសទំនើបនេះសាងសង់រួចរាល់ នឹងផ្ដល់ឱកាសដល់នាយ នាយរង ពលអាវុធហត្ថ និងបណ្តាកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់សមត្ថភាពចំណេះដឹង ជំនាញវិជ្ជាជីវៈ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងសេចក្តីត្រូវការវិស័យការពារជាតិ ទាំងពេលចំពោះមុខ និងសម្រាប់អនាគតយូរអង្វែងលើមាគ៌ាសន្តិភាព ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិបានរឹងមាំ។

ជាមួយគ្នានេះ លោក វ៉ាង វិនធាន បានលើកឡើងថា កងទ័ពចិន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ហ្វឹកហ្វឺនកងរាជអាវុធហត្ថ គឺដើម្បីគាំទ្រការវិវឌ្ឍន៍របស់កងរាជអាវុធហត្ថកម្ពុជា។ លោកជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងកម្ពុជា គម្រោងមួយនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជារូបនេះ ក៏បានបង្ហាញនូវការជឿជាក់បន្ថែមទៀតថា ទីលានប្រកួតបាញ់គ្រាប់ពិតអាស៊ាន ដែលជាជំនួយរបស់ចិន នឹងក្លាយជាព្រឹត្តិការណ៍មួយសម្រាប់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព បង្កើនចំណងមិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅជាមួយកងទ័ពនៅក្នុងប្រទេសអាស៊ាន។

គួរជម្រាបថា ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើរបាយការណ៍អំពីដំណើរការរៀបចំ និងសាងសង់នូវមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ដែលស្ថិតនៅខេត្តកំពង់ឆ្នាំងនេះផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទីតាំងនេះការសាងសង់ត្រូវបានចែកជា ៥ជំហានដូចតទៅ៖

* ជំហានទី១៖ ការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ពីផ្លូវលេខ៤៤ មកមជ្ឈមណ្ឌល និងផ្លូវក្នុងមជ្ឈមណ្ឌល ព្រមទាំងរៀបចំប្រព័ន្ធលូរំដោះទឹកគ្រប់ប្រភេទ ក្នុងនោះផ្លូវកៅស៊ូមានប្រវែង ៣៣,១៤៥គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៣,៩០០គីឡូម៉ែត្រ។ ជីកនិងធ្វើទំនប់បង្អៀរ ព្រមទាំងស្ថាបនាអាងចម្រះទឹកស្អាត តបណ្តាញអគ្គិសនី សាងសង់អគារពហុសិក្សា, អគារស្នាក់នៅ, ផ្ទះបាយ, បន្ទប់ទឹក, បង្គន់អនាម័យ, អគារវេទិកា, ទីលានហ្វឹកហាត់ និងទីលានកីឡា។

* ជំហានទី២៖ ចាប់ពីឆ្នាំ២០១៨ ដំណើរការសាងសង់អគារស្នាក់រឹងមាំ អគារទីចាត់ការ ផ្ទះភ្ញៀវ ផ្ទះបុគ្គលិក គិលានដ្ឋាន ប្រព័ន្ធឃ្លាំង រោងដាក់រថយន្ត រថពាសដែក ព្រមទាំងជីកធ្វើទំនប់ទឹក ស្ថាបនាអាងចម្រះទឹកស្អាតទី២។

* ជំហានទី៣៖ គឺការជីក និងសម្រួលដីទំហំ ១០៥ហិកតា សម្រាប់សាងសង់ទីលានបាញ់ និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស SIMULATION នាពេលនេះ។ កិច្ចការដែលយើងប្រារព្ធនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋាននៃសំណង់នេះនឹងរួមចំណែកសំខាន់បន្ថែមទៀត ដល់ការកសាងសមត្ថភាពការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផង ហើយក៏ជាការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះរៀបចំបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ដែលជាកាតព្វកិច្ចសមាជិកអាស៊ាននីមួយៗនោះថែមទៀត។

* ជំហានទី៤៖ នឹងបន្តរៀបចំសាងសង់មណ្ឌលពិព័រណ៍ពហុបច្ចេកទេស។

* ជំហានទី៥៖ សាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់យុទ្ធវិធី ថ្នាក់វរសេនាតូច អនុសេនាធំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |