ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចាន់ វឌ្ឍនាកា ​តាម​ស្មើ​កំណត់ត្រា ​ហុក​ សុចិ​ត្រា​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ AFF Championship

ចាន់ វឌ្ឍនាកា ​តាម​ស្មើ​កំណត់ត្រា ​ហុក​ សុចិ​ត្រា​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ AFF Championship

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​​បឹងកេត ចាន់ វឌ្ឍនាកា បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​កម្ពុជា​លោក ហុក សុចិ​ត្រា ​ហើយ​ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Championship​។ ​​ក្រុម​គោព្រៃ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឡាវ ៣-០ ក្នុងជំនួប​ទី៣ ក្នុង​ពូ​ល B ដោយ​គ្រាប់​បាល់​របស់​ ចាន់ វឌ្ឍនាកា ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ នៅ​នាទី​ទី៣១ និង​មួយ​គ្រាប់​ទៀត​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី៤១​។

មួយ​គ្រាប់​ទៀត​របស់​កម្ពុជា​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​បឹ​កកេ​ត​មួយរូប​ទៀត​គឺ សៀង ច​ន្ធា​ នៅ​នាទី​ទី៧៤ និង​ឱកាស​ជាច្រើន​ទៀត​របស់​កម្ពុជា​តែ​គ្មាន​សំណាង​។ ​​ពីរ​គ្រាប់​របស់​ ចាន់ វឌ្ឍនាកា​ យប់មិញ​ធ្វើ​គេ​មាន​គ្រាប់​បាល់​សរុប ៥គ្រាប់​នៅ​ព្រឹត្តិការណ៍ AFF Championship នេះ​បន្ទាប់ពី​រកបាន​កាលពី​ឆ្នាំ២០១៦ ពីរ​គ្រាប់ និង​ឆ្នាំ២០១៨ មួយ​គ្រាប់​តាម​ស្មើ​លោក ហុក សុចិ​ត្រា ​ដែលមាន​ប្រាំ​គ្រាប់​ដូចគ្នា​។​ ​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​កម្ពុជា​លោក Ryu Hiroshe បាន​សំដែង​អារម្មណ៍​រីករាយ​តាមរយៈ​ជ័យជំនះ​លើក​នេះ ដែល​នេះ​ជា​ជ័យជំនះ​តាម​ការរំពឹងទុក​រប​ស់​ក្រុម​ទាំងមូល ហើយ​ជាក់ស្តែង​ក្រុម​របស់លោក​នៅតែ​បន្ត​ការគ្រប់គ្រង​បាល់ ឱ្យ​បាន​ច្រើន​លើស​គូប្រកួត​។

ចំពោះ​ការប្រកួត​ចំពោះមុខ​ទល់នឹង​វៀតណាម​លោក​មិនអាច​ទាយ​ទុក​បានឡើយ តែ​ក្រុម​របស់លោក​នឹងធ្វើ​ឱ្យ​ពី​អស់លទ្ធភាព​។ ​ងាក​​មក​គ្រូបង្វឹក​ឡាវ​លោក V.Selvaraj ទោះបី​ចាញ់​កម្ពុជា ៣-០ តែ​លោក​គិតថា ​នេះជា​ការប្រកួត​ដែល​ឡាវ​ធ្វើ​បានល្អ​ជាងគេ​ប្រៀបធៀប​នឹង​ប្រកួត​មុនៗ ដោយ​កូនក្រុម​របស់លោក​បង្កើត​ឱកាស​បាន​ច្រើន តែ​កម្ពុជា​ជា​ក្រុម​មានប្រៀប​ជាង​តាមរយៈ​បទពិសោធ​របស់​ពួកគេ​។ ​​សូមបញ្ជាក់ថា ​ថ្វីបើ​ទទួលបាន​ជ័យជំនះ​ក៏ពិតមែន​កម្ពុជា​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ តែ​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​ទល់នឹង​វៀតណាម​នៅ​ថ្ងៃទី១៩ ខែធ្នូ​នេះ​ ខណៈ​ឡាវ​បញ្ចប់​បេសកកម្ម​ហើយ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |