WHO៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធបានព្រមានទល់នឹងការចាត់ទុកថា វីរុស Covid-19 បម្លែងខ្លួនថ្មី Omicron ថាជាប្រភេទជំងឺស្រាល ដោយព្រមានថាវីរុសនេះនឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរផងដែរ។ លោកស្រី Maria Van Kerkhove ដែលជាប្រធានក្រុមបច្ចេកទេសនៃវីរុស Covid-19 របស់អង្គការសុខភាពពិភពលោក បានប្រាប់សាធារណជនអំឡុងពេលវគ្គសំណួរ-ចម្លើយថា យើងដឹងថា មនុស្សដែលបានឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron អាចមានវិសាលគមពេញលេញនៃជំងឺពីការឆ្លងដែលគ្មានរោគសញ្ញា ទៅជាជំងឺស្រាលរហូតដល់មានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់។
0
WHO រំពឹងថានឹងមានករណីឆ្លងវីរុស Omicron ធ្ងន់ធ្ងរ ដោយព្រមានទល់នឹងការចាត់ទុកថាជំងឺប្រភេទនេះស្រាល

Filed in: ព័ត៌មានថ្មី, អន្តរជាតិ