ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥»។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយខាងលើរយៈពេល៥ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែទទួលបានលទ្ធផលល្អមួយចំនួន ប៉ុន្តែលទ្ធផលមួយចំនួនទៀតនៅមានភាពយឺតយ៉ាវ ឬមិនទាន់ស្របនឹងការរំពឹងទុកនៅឡើយ។ រយៈពេល ៥ឆ្នាំបន្ទាប់ពីការដាក់ចេញគោលនយោបាយខាងលើនេះ គឺជាដំណាក់កាលដែលកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដែលមិនទាន់ផ្តល់បច្ច័យភ្លាមៗ ប៉ុន្តែនឹងផ្តល់បច្ច័យដល់ការសម្រេចគោលបំណង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

លោក ផៃ ស៊ីផាន បានបន្តថា ឈរលើលទ្ធផលនៃការវាយតម្លៃខាងលើនេះ និងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវី៥-១៩ ការកំណត់ទស្សនវិស័យ ឬការប្រមើលមើលទៅថ្ងៃខាងមុខ ព្រមទាំងសំណើអនុសាសន៍គោលនយោបាយជាក់លាក់មួយចំនួនត្រូវបានរៀបចំ និងដាក់បញ្ចូលក្នុងរបាយការណ៍ IDP-MTR ដែលជាឯកសារឆ្លុះបញ្ចាំង មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់សម្រាប់ជូនរាជរដ្ឋាភិបាល និងអង្គពាក់ព័ន្ធ ពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី, ការតម្រង់ទិសសម្រាប់ការអនុវត្តបន្ត, និងការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីជំរុញនិងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យឆ្លើយតបទៅនឹងការប្រែប្រួលបរិការណ៍ថ្មីៗ សំដៅចូលរួមស្តារនិងពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យល្អប្រសើរឡើងវិញតាម បរិការណ៍ប្រក្រតីភាពថ្មី។

លោក ផៃ ស៊ីផាន បានឱ្យដឹងទៀតថា របកគំហើញនៃការវាយតម្លៃពាក់កណ្តាលអាណត្តិ បានបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ អំពីភាពត្រឹមត្រូវនិងភាពពាក់ព័ន្ធនៃចក្ខុវិស័យ IDP សម្រាប់ការអនុវត្តក្នុងដំណាក់កាលបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល ភូមិសាស្ត្រសេដ្ឋកិច្ច-សង្គម និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តឧស្សាហកម្មទី៤ និងរបត់នៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងឌីជីថល ជាពិសេសក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |