ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ស្លោ បន្ទាប់ពីកម្ពុជារកឃើញមេរោគបំលែងថ្មី អូមីក្រុង

សម្តេចតេជោ ក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ស្លោ បន្ទាប់ពីកម្ពុជារកឃើញមេរោគបំលែងថ្មី អូមីក្រុង

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជារកឃើញវត្តមានវីរុសកូវីដបំលែងថ្មី អូមីក្រុង ជាលើកដំបូង នៅថ្ងៃទី ១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ បូករួមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ប្រជាជពលរដ្ឋកុំភ័យ​ស្លន់ស្លោ ​បន្ទាប់​ពី​កម្ពុជា​រកឃើញវត្តមានវីរុសកូវីដ-១៩ ​បំលែងខ្លួនថ្មី អូមីក្រុង។

សម្តេចបន្តថា ការភ័យខ្លាចជ្រុល ​អាចនាំឲ្យមានការធ្វេសប្រហែលលើការ​ទប់ស្កាត់​នូវមេររោគកូវីដ-១៩ ប្រភេទដែលតា ​ដែល​សម្លាប់មនុស្សច្រើនជាងមេរោគអូមីក្រុង។ យ៉ាងណាក៏ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ សម្តេចតេជោ បន្តអំពាវនាវ​ដល់​ពលរដ្ឋត្រូវ​អនុវត្ត​វិធាន​ការសុខាភិបាល ៣កុំ ៣ការពារ ​បូករួមនឹងការទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីជូនព័ត៌មានពីការឃើញ​ករណី​វិជ្ជមាន​វីរុសកូវីដ-១៩ បំលែថ្មីអូមីក្រុង ដែលលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ករណីវិជ្ជមានមេរោគបំលែងថ្មី អូមីក្រុងនេះ​ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ​ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។

ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (ស្ថិតនៅអាហ្រ្វាកខាងលិច) ឆ្លងកាត់តាមឌូប៉ៃ រួចបន្តជើងហោះហើរ​នៅ​ព្រលាន​យន្តហោះទីក្រុង​បាង​កកនៃប្រទេសថៃ ​ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្ត​រហ័ស​លើវត្ថុសំណាក​របស់​គាត់ឃើញថា ​មានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់មក​បញ្ជូន​វត្ថុ​សំណាក​ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដើម្បីវិភាគ​បញ្ជាក់រកវីរុសកូវីដ-១៩ បំលែងថ្មីអូមីក្រុង។

បច្ចុប្បន្នអ្នកជំងឺខាងលើ​កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ​កម្ចាត់​រោគរបេង ​និងហង់សិន រាជធានីភ្នំពេញ។

វីរុសកូវីដ-១៩ បំលែងថ្មី អូមីក្រុង( Omicron) ត្រូវបានប្រកាសរកឃើញជាលើដំបូង កាល​ពីចុង​ខែវិច្ឆិកា​ ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង។​ បន្ទាប់ពីបានរកឃើញមេរោគថ្មីនេះ អង្គការសុខភាពពិភពលោកបានកំណត់ថា វីរុសនេះ ​ស្ថិតក្នុងក្តីព្រួយបារម្ភ ដោយ​អ្នក​វិទ្យាសាស្រ្ត​កំពុង​បន្តពិនិត្យតាមដាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |