ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មន្ទីរពេទ្យ​គន្ធបុប្ផា ​អំពាវនាវដល់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បីជួយសង្គ្រោះជីវិតកុមារ

មន្ទីរពេទ្យ​គន្ធបុប្ផា ​អំពាវនាវដល់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បីជួយសង្គ្រោះជីវិតកុមារ

ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតកុមារ។

លោកស្រីវេជ្ជបណ្ឌិត ងួន យ៉ាណែត អនុប្រធាន​មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា BTV នៅថ្ងៃទី១៤ ខែធ្នូនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេស​ឡើងវិញ​តាមបែបគន្លងថ្មី ​ចំនួនអ្នក​បរិច្ចាគ​ឈាម​នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា​រាជធានីភ្នំពេញ មានហក់ឡើង​ជាងមុនបន្តិច​ សម្រាប់​ជួយសង្គ្រោះអាយុជីវិតកុមារ។

លោកស្រីបន្តថា នៅ​ឆ្នាំនេះ អ្នក​បរិច្ចាគឈាម​តិចជាងឆ្នាំមុន ​ដោយគិតត្រឹមថ្ងៃនេះ មានអ្នក​បរិច្ចាគ​ឈាម​មាន​ប្រមាណ​២ពាន់នាក់ ខុសប្លែកពីឆ្នាំមុនដែលមានអ្នកបរិច្ចាគពី ៥ពាន់នាក់ទៅ ៦ពាន់នាក់។ ក្រៅពីនេះ ​លោកស្រី បាន​អំពាវនាវ​ដល់​សប្បុរជន​សូមចូលរួម​បរិច្ចាគ​ឈាម​បន្ថែម​ទៀត ​ដើម្បីជួយ​សង្គ្រោះជីវិតកុមារ។

ពលរដ្ឋមកបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងដែរថា ការមក​បរិច្ចាគឈាម​នៅពេលនេះ គឺ​ដើម្បីចង់​ជួយ​​សង្គ្រោះ​ជីវិតកុមារ ​រាប់​បញ្ចូល​ទាំង​សាច់ញាតិ​របស់​ពួក​គាត់ផងដែរ​។ក្រៅពីនេះ ពួកគាត់​បាន​អគុណដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលតែង​យកចិត្តទុក​ដាក់ព្យាបាល​កុមារ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គិតថវិកា។

មន្ទីរពេទ្យ​គន្ធបុប្ផា​ ជាមន្ទីរពេទ្យ​សប្បុរសធម៌ ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាននាក់ ដែល​មាន​លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។​ បើទោះបី បច្ចុប្បន្នលោកវេជ្ជបណ្ឌិត Beat Richner ទទួល​មរណៈភាពហើយក្តី មន្ទីរពេទ្យ​នៅតែឈរលើ​គោលការណ៍​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ដោយ​មិនគិតថវិកា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |