ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អង្គរថាយហ្គឺរ នាំអតីតគ្រូបង្វឹកយុវជន Leicester City មកដឹកនាំក្រុមនារដូវកាលថ្មី

អង្គរថាយហ្គឺរ នាំអតីតគ្រូបង្វឹកយុវជន Leicester City មកដឹកនាំក្រុមនារដូវកាលថ្មី

(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសគ្រូបង្វឹកថ្មី ជំនួសកៅអីអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Orio Mohedano Segura ហើយ ដើម្បីត្រៀមដឹកនាំក្រុមនារដូវកាលថ្មីខាងមុខ គឺបុរសជនជាតិអង់គ្លេស លោក Alistair Heath ដែលធ្លាប់ចំណាយពេល ៧ឆ្នាំដឹកនាំក្រុមយុវជនក្លិប Leicester City។

គ្រូបង្វឹកមានបទពិសោធន៍ជោគជាំក្នុងការដឹកនាំក្រុមយុវជនជាច្រើននៅអឺរ៉ុប និងអាស៊ីរូបនេះបានបង្ហាញមោនទភាព និងរីករាយជាខ្លាំង បន្ទាប់ពីលោកបានមកប្រកបអាជីពគ្រូបង្វឹកលើកដំបូងនៅកម្ពុជា ជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប ក្រោយទទួលបានជោគជ័យក្នុងការចរចាគ្នាជាច្រើនសប្ដាហ៍កន្លងមក។

លោក Alistair Heath បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្លិបក្របខណ្ឌលីគកំពូលកម្ពុជានេះថា «ខ្ញុំគិតថា ជាមួយអង្គរថាយហ្គឺរ ខ្ញុំអាចបញ្ចេញនូវសក្ដានុពល បន្ទាប់ពីខ្ញុំបានឃើញតាមរយៈការខិតខំប្រឹងប្រែង។ ជាការពិតណាស់ វានឹងមានការពិបាក។ បាល់ទាត់នៅកម្ពុជា ប្រាកដណាស់គឺមានសក្ដានុពលក្នុងការឡើងកម្រិតនៃអ្វីដែលយើងអាចបង្កើតបាន ហើយខ្ញុំនឹងក្លាយជាផ្នែកមួយនៃរឿងនេះ»

គួរដឹងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេសខាងលើ គឺកាន់សញ្ញាបត្រ UEFA Pro License។ មុនផ្ទេរមកដឹកនាំក្លិបអង្គរថាយហ្គឺឬ លោកធ្លាប់ដឹកនាំក្រុមជាច្រើន ពិសេសក្រុមយុវជន ដែលក្រៅពីក្រុមយុវជនក្លិប Leicester City លោកក៏ធ្លាប់ដឹកនាំក្រុមពាក់កណ្ដាលអាជីពជាច្រើននៅអង់គ្លេស ក៏ដូចជាធ្លាប់រួមចំណែកដឹកនាំក្រុមយុវជន U17 រហូតដល់ U23 នៃជម្រើសជាតិថៃទៀតផង៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |