ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ថវិកា២៥លានដុល្លារ ត្រូវចំណាយប្រចាំខែ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាតដោយសារ COVID-19

ថវិកា២៥លានដុល្លារ ត្រូវចំណាយប្រចាំខែ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាតដោយសារ COVID-19

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុងមួយខែដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺ COVID-19។ ចំនួននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ពោលប្រសិនបើជំងឺនេះនៅបន្ដអូសបន្លាយ ការចំណាយអាចកើនដល់៣០លានដុល្លារ ឬលើសពីនេះ។

ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានបញ្ជូនសាច់ប្រាក់រួចរាល់ហើយ ចំនួន១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះខ្ញុំគិតថា ក្នុងមួយខែយើងចំណាយត្រឹមតែ២៥លានដុល្លារអាមេរិកប៉ុណ្ណោះ តែប្រសិនបើទំហំ នៃការរីកនៃចំនួនអ្នកក្រីក្រ គឺយើងអាចឈានទៅចាយ៣០លានដុល្លារ ឬលើស៣០លានដុល្លារថែមទៀត តែយើងត្រូវតែប្រឹងដើម្បីធានាថា ប្រជាជនកម្ពុជាយើង គ្មានប្រជាជនណាម្នាក់ដែលអត់ឃ្លាន ដាច់បាយ រហូតដល់ស្លាប់ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ គឺជាជំនួយសង្គម ក្នុងពេលមានវិបត្តិ តែមិនមែនជាការចិញ្ចឹមរបស់រដ្ឋ ជាអចិន្ដ្រៃយ៍នោះទេ។ សម្ដេចសង្កត់ធ្ងន់ថា ពាក់ព័ន្ធករណីនេះ មនុស្សមួយចំនួនបាននិយាយអុចអាល និងសម្ដែងការមិនយល់ ប៉ុន្ដែសម្ដេចថា ពួកគេល្មមចូលសាលា ដើម្បីរៀនសូត្រ និងយល់ដឹងថា អ្វីដែលជាចិញ្ចឹម និងអ្វីទៅដែលហៅថាជំនួយសង្គម។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីការទទួលបានសាច់ប្រាក់ឧបត្ថម្ភដែលថា បើទោះបីក្នុងមួយគ្រួសារ ដែលមានប័ណ្ណសមធម៌ ទោះសមាជិកតិច ឬច្រើន គឺត្រូវទទួលបានស្មើៗគ្នា ចំនួន១២ម៉ឺនរៀល សម្រាប់អ្នករស់នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ឬទីប្រជុំជនក្រៅរាជធានីភ្នំពេញ និង៨ម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់អ្នករស់នៅជនបទ។ ក្រៅពីនេះ ក៏មានការឧបត្ថម្ភសម្រាប់សមាជិកគ្រួសារម្នាក់ នៅតាមអ្វីដែលបានកំណត់ផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានពន្យល់អំពីការទទួលបានសាច់ប្រាក់ឧបត្ថម្ភនេះដូចខាងក្រោម៖

ទី១៖ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* គ្រួសារមានប័ណ្ណសមធម៌ (ប្រភេទ១ និងប្រភេទ២) ទទួលបាន១២ម៉ឺនរៀល
* សមាជិកគ្រួសារម្នាក់ៗ ទទួលបាន៥២,០០០រៀល (ក្រីក្រ១) និង៣៦,០០០រៀល (ក្រីក្រ២)
* កុមារអាយុក្រោម៥ឆ្នាំម្នាក់ ទទួលបាន ៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* ជនមានពិការភាពម្នាក់ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* មនុស្សចាប់អាយុចាប់ពី៦០ឆ្នាំម្នាក់ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)

ទី២៖ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* គ្រួសារមានប័ណ្ណសមធម៌ (ប្រភេទ១ និងប្រភេទ២) ទទួលបាន១២ម៉ឺនរៀល
* សមាជិកគ្រួសារម្នាក់ៗ ទទួលបាន៥២,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* កុមារអាយុក្រោម៥ឆ្នាំម្នាក់ ទទួលបាន ៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* ជនមានពិការភាពម្នាក់ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* មនុស្សចាប់អាយុចាប់ពី៦០ឆ្នាំម្នាក់ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)
* គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ទទួលបាន៤០,០០០រៀល (ក្រីក្រ១) និង២៨,០០០រៀល (ក្រីក្រ២)

ទី៣៖ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅជនបទ
* គ្រួសារមានប័ណ្ណសមធម៌ (ប្រភេទ១ និងប្រភេទ២) ទទួលបាន៨ម៉ឺនរៀល
* សមាជិកគ្រួសារម្នាក់ៗ ទទួលបាន២៤,០០០រៀល (ក្រីក្រ១) និង១៦,០០០រៀល (ក្រីក្រ២)
* កុមារអាយុក្រោម៥ឆ្នាំម្នាក់ ទទួលបាន២៤,០០០រៀល (ក្រីក្រ១) និង១៦,០០០រៀល (ក្រីក្រ២)
* ជនមានពិការភាពម្នាក់ ទទួលបាន២៤,០០០រៀល (ក្រីក្រ១) និង១៦,០០០រៀល (ក្រីក្រ២)
* មនុស្សចាប់អាយុចាប់ពី៦០ឆ្នាំម្នាក់ ទទួលបាន២៤,០០០រៀល (ក្រីក្រ១) និង១៦,០០០រៀល (ក្រីក្រ២)
* គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ទទួលបាន២៤,០០០រៀល (ក្រីក្រ១) និង១៦,០០០រៀល (ក្រីក្រ២)

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មិនយូរប៉ុន្មានទេទឹកប្រាក់ទាំងអស់នោះ នឹងបើកទៅដល់ដៃប្រជាពលរដ្ឋ តាមរយៈធនាគារឯកទេសវីង ដែលមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |