ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក

អាស៊ី​-​ប៉ាស៊ីហ្វិក៖ ដ្បិត​ថា ​គេ​នៅតែ​ពុំ​បាន​ដឹង​ច្បាស់​ពី​សមត្ថភាពនៃ​ការ​បង្ក​គ្រោះថ្នាក់​ដោយ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​ក្ដី​បារម្ភជុំវិញ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះកំពុង​គំរាមកំហែង ​ដល់​ផែន​ការ​បើក​ប្រទេស​ឡើងវិញ​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។ ​បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ និង​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​រយៈកាល​ជាង​ ២០​ខែ​លើ​ជីវភាព​ប្រចាំថ្ងៃ ប្រទេស​ជាច្រើន​ក្នុង​តំបន់​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​នានា និង​រស់នៅ​ជាមួយ​វីរុស Covid-19 ជាច្រើន​ខែក្រោយ​ពី​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង​បាន​បើក​ប្រទេស​ពេញ​លេញ​។

កាលពី​ខែ​មុន​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រទេស​ជាង​ ៧០ ​បាន​ហាមប្រាមការ​ធ្វើ​ដំណើរ​លើ​អ្នក​មកពី​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងត្បូង។ ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​បាន​បន្ថែម​ពេលវេលា​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែ​ជា​ចាំបាច់ ឬ​បិទ​ព្រំដែន ភាគច្រើន​ចំពោះ​អ្នកដំណើរ​បរទេស​ទាំង​អស់​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​និយាយ​ថា ពួកគេ​នឹង​អាច​ប្រើ​ពេល​យ៉ាងហោចណាស់ ២​សប្ដាហ៍​ទើប​អាច​ដឹង​ថា ​តើ​វីរុស​នេះ​អាច​បង្អាក់​ប្រសិទ្ធភាព​វ៉ាក់សាំង ​និង​ការ​ព្យាបាល​ជំងឺ Covid-19 បាន​ឬ​អត់។​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​រង់ចាំ​ទិន្នន័យ​នេះ រដ្ឋាភិបាល​នានា​ទូទាំងតំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ពុំ​ទទួលរង​ការ​ប្រឈម​ណាមួយ​ទេ។ ប្រទេស​ភាគច្រើន​កំពុង​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស​ដោយសារ​ក្ដី​បារម្ភ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​រាតត្បាត​ដល់​ដែនដី​របស់​ខ្លួន ទោះបីជា​តំបន់​មួយ​ចំនួន​បាន​អនុវត្តន៍​វិធានការ​រឹតត្បិតព្រំដែន​យ៉ាង​តឹងរ៉ឹងរួច​ទៅ​ហើយ ឬ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ហើយក៏​ដោយ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |