ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិន​និយាយ​ថា​ សហរដ្ឋអាមេរិក​មិន​គួរ​ស្រមើ​ស្រមៃ​បញ្ហា​កោះ​តៃវ៉ាន់​ទៀត​ទេ​

ចិន​និយាយ​ថា​ សហរដ្ឋអាមេរិក​មិន​គួរ​ស្រមើ​ស្រមៃ​បញ្ហា​កោះ​តៃវ៉ាន់​ទៀត​ទេ​

ចិន​៖ ក្រសួងការពារជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មិន​មាន​កន្លែង​សម្រាប់​ការ​សម្របសម្រួល​លើ​ប​បញ្ហា​កោះ​តៃវ៉ាន់​ទេ ហើយ​សហរដ្ឋអាមេរិក​មិន​គួរ​ស្រមើស្រមៃ​ណាមួយ​អំពី​រឿង​នេះ​ទេ ដោយ​បន្ថែម​ថា ​ទីក្រុង​វ៉ាស៊ីនតោន​យឺត​ពេល​ក្នុង​ការ “​បង្កហេតុ​” ជាបន្តបន្ទាប់​លើ​បញ្ហា​ជាច្រើន​។​

​ចិន​និយាយ​ថា បញ្ហា​កោះ​តៃវ៉ាន់​ដែល​ខ្លួន​អះ​អាង​ថា​ជា​ដែនដី​របស់​ចិន គឺជា​បញ្ហា​រសើប​បំផុត​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិកជា​ប្រទេស​ខ្នង​បង្អែក និង​ផ្គត់ផ្គង់​អាវុធ​អន្តរជាតិ​ដ៏​សំខាន់​បំផុត​របស់​កោះ​តៃវ៉ាន់​ផង​ដែរ​។​ ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​កោះ​តៃវ៉ាន់​បាន​កើត​មាន​ឡើង ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​តាម​វីដេអូ​កាលពី​ដើមខែ​នេះរវាង​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ លោក Xi បាន​និយាយ​ថា អ្នក​ទាំងឡាយ​ដែល​នៅ​កោះ​តៃវ៉ាន់​ដែល​ស្វែងរក​ការប្រកាស​ឯករាជ្យ និង​អ្នកគាំទ្រ​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​កំពុងប្រឡែង​លេង​ជាមួយ​នឹង​ភ្លើង​ហើយ។​ ​នៅ​ពេល​ត្រូវ​បាន​សួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ​នៅ​ទីក្រុង​ប៉េកាំង ក្នុង​ការ​អត្ថាធិប្បាយ​អំពី​ទំនាក់ទំនង​យោធា​ចិន​-​អាមេរិកក្នុង​ពន្លឺ​ចំពោះ​កិច្ចពិភាក្សា​ទាំងនោះ អ្នកនាំពាក្យ​ក្រសួង​​ការពារជាតិ​ចិន​លោក Wu Qian បាន​និយាយ​ថា ការ​មាន​ទំនាក់ទំនង​ល្អ និង​ស្ថិរភាព​គឺ​ល្អ​សម្រាប់​ប្រទេស​ទាំងពីរ និង​អ្វី​ដែល​ពិភពលោក​រំពឹង​ទុក​។​ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​រក្សា​ការ​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​។​

​យោង​តាម​សារព័ត៌មាន Reuters សមាជិកសភា​អាមេរិក​ចំនួន​ ៥​រូប​បាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ជា​លើក​ទី​២ នៅ​ក្នុង​ខែ​នេះ ដែល​គេ​រំពឹង​ថានឹង​ផ្ដោត​លើ​បញ្ហា​សន្តិសុខ ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​ចិន​កំពុង​ឡើងកម្ដៅ​ខ្លាំង​។ ​លោក Wu បាន​និយាយ​ថា “​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​នេះភាគី​អាមេរិក​បាន​និយាយ​រឿង​គ្មាន​ទំនួល​ខុសត្រូវជាច្រើន និង​បាន​ធ្វើ​រឿង​បង្កហេតុ​ជាច្រើន​លើ​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង និង​បិទ​ការ​ឈ្លប​យកការណ៍​ដោយ​នាវាចម្បាំង និង​យន្តហោះ​។ នៅ​ថ្ងៃ​សុក្រ​នេះប្រទេស​ចិន​បាន​និយាយ​ថា ​គ្មាន​កន្លែង​សម្រាប់​ការសម្រុះសម្រួល​ ឬ​សម្បទាន​ជុំវិញ​បញ្ហា​កោះតៃវ៉ាន់​ទេ ​បន្ទាប់ពី​ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​ថា ​អាមេរិក​ប្ដេជ្ញា​ការពារ​កោះ​នេះ​ប្រសិនបើ​កោះ​នេះ​ត្រូវ​បានរង​ការវាយប្រហារ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |