ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វិសាខា បន្ដគ្រងជើងឯកពានសម្ដេចតេជោ-ថ្នាក់ជាតិ ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទី

វិសាខា បន្ដគ្រងជើងឯកពានសម្ដេចតេជោ-ថ្នាក់ជាតិ ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទី

(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានសម្រេចការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN នាព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

ក្នុងពិធីបិទការប្រកួតនេះ តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចដល់គណៈកម្មការរៀបចំការប្រកួតនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារផងដែរ ។

សម្រាប់ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ ប្រាក់ មុន្នីឧត្តម បានជួយក្រុមព្រះខ័នរាជស្វាយរៀង បើកការនាំមុខក្រុមជើងឯកឆ្នាំចាស់ ១គ្រាប់មុន នៅនាទី៥៣ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១ ។ ប៉ុន្ដែនៅនាទី៧១ ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ វុធ តុលា បានរកគ្រាប់បាល់វាយបកតាមស្មើ ១-១ ឲ្យវិសាខាវិញ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ ៩០នាទី ។

ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង កីឡាករ ជូ ស៊ិនទិ បានរកគ្រាប់បាល់នាំមុខ ២-១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នៅនាទី១០០ មុនកីឡាករ អ៊ុក សុវណ្ណ ទាត់បាល់ហ្វ្រីឃីតតាមស្មើឲ្យវិសាខា ២-២ នៅនាទី១០៦ ហើយលទ្ធផលស្មើគ្នា ក្នុងម៉ោងបន្ថែមនេះ បានបន្ដរក្សាដល់ចប់ការប្រកួត ១២០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង ។

ចំពោះការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ត្រូវបានបញ្ចប់ត្រឹមការទាត់បាល់ ៥ដងម្នាក់ប៉ុណ្ណោះ បន្ទាប់ពីក្រុមជើងឯកឆ្នាំចាស់វិសាខា ធ្វើបានសម្រេចទាំង ៥គ្រាប់ ដោយកីឡាករ ទិត ឌីណា, អ៊ិន វិច្ឆ័យ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ និង អ៊ុក សុវណ្ណ ខណៈក្រុមព្រះខ័នរាជស្វយារៀង ធ្វើបានសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីខ្សែការពារ សួន សុវណ្ណ ទាត់បាល់ទី៤ លើរបាទី ។

នេះគឺជាការការពារតំណែងជើងឯកបានសម្រេចរបស់ក្រុមសេះជំទង់វិសាខា បន្ទាប់ពីពួកគេ ដណ្ដើមបានពានប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកសុទ្ធនេះ កាលពីឆ្នាំ២០២០ កន្លងទៅ គ្រាដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯករងជាលើកទី៤ បន្ថែមលើប្រវត្តិធ្លាប់ឈ្នះពាន ៤លើកដូចគ្នា ។ ជាមួយការគ្រងជើងឯកនេះ វិសាខា បានទទួលពាន អមប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ទទួលបានប្រាក់រង្វាន់ ៣០លានរៀល ។

ចំណែកក្រុម Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ៣លានរៀល ។ រីឯពានរង្វាន់ឯកត្តជន គេឃើញសមាជិកក្រុមជើងឯកវិសាខា ក្រសោបបានទាំងអស់ចំនួន ៤ពាន រួមមានពានកីឡាករល្អ បានទៅខ្សែការពារ អ៊ុក សុវណ្ណា, ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ កែវ សុខផេង រកបាន ៧គ្រាប់, អ្នកចាំទីល្អ កែវ សុខសិលា និងគ្រូបង្វឹកល្អ Akeeb Tunji Ayiyonka ដែលអ្នកទាំង ៤នាក់នេះ ទទួលបានប្រាក់រង្វាន់ ៣លានរៀលដូចៗគ្នា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |