ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

WHO៖ វ៉ាក់សាំង​បង្ការ​វីរុស COVID-19 កាត់​បន្ថយ​ករណី​ឆ្លង​បាន​ប្រហែល​ ៤០%

WHO៖ វ៉ាក់សាំង​បង្ការ​វីរុស COVID-19 កាត់​បន្ថយ​ករណី​ឆ្លង​បាន​ប្រហែល​ ៤០%

​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (២៤ វិច្ឆិកា​) ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 កាត់បន្ថយ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង Delta ប្រហែល ៤០% ដោយ​ព្រមាន​ថា​ មនុស្ស​ចេះតែ​គិត​ថា​វ៉ាក់សាំង​អាច​ធានា​សុវត្ថិភាព​បាន។

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា មនុស្ស​ជាច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចបាន​គិត​ខុស​ថា ការ​ចាក់​វ៉ាក់សាំង​នេះ​មានន័យថា ពួកគេ​លែង​ត្រូវការ​ការប្រុងប្រយ័ត្ន​ផ្សេង​ទៀតហើយ​។ អង្គការ​សុខភាព​ពិភពលោកកាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ រដ្ឋាភិបាល​កុំ​ឱ្យ​ពឹង​ផ្អែកលើ​វ៉ាក់សាំង​តែមួយ​មុខ​ ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​នៃ​អត្រា​ឆ្លង​វីរុស COVID-19 ខណៈ​ការ​ឆ្លង​នៅតែ​បន្ត​កើន​ឡើង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អត្រា​វ៉ាក់សាំង​ខ្ពស់​។​ ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារពេញលេញ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ដើម្បី​ជៀសវាង​ការ​ឆ្លង​វីរុស ហើយ​រួច​ផុត​ពី​ការ​ឆ្លង​បាន​។ លោក​ Tedros បាន​ទទូច​ដោយពន្យល់​ពី​របៀប​ដែល​វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​ ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។

​លោក Tedros បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា យើង​មានការ​ព្រួយបារម្ភ​អំពី​ការយល់​ខុស​លើ​សុវត្ថិភាព​ដែល​ថា ​វ៉ាក់សាំង​បាន​បញ្ចប់​ជំងឺ​រាតត្បាត​សកល ហើយ​អ្នក​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការរួច​ហើយ មិន​ត្រូវការ​ការប្រុងប្រយ័ត្ន​ផ្សេងទៀត​ទេ​។​“​វ៉ាក់សាំង​ជួយ​ជីវិត​មនុស្ស ប៉ុន្តែ​មិន​អាច​ការពារ​ការ​ឆ្លង​បាន​ពេញលេញ​ទេ​។​ ទិន្នន័យ​បង្ហាញ​ថា ​មុន​ពេល​ការ​មក​ដល់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វ៉ាក់សាំងកាត់បន្ថយ​ការឆ្លង​ប្រហែល ៦០%​។ ជាមួយ​នឹង​វីរុស Delta វា​បាន​ធ្លាក់​ចុះ​ដល់​ប្រហែល ៤០%​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |