ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន មន្ដ្រីយោធា៣នាក់ទៀត ក្នុងករណីជួញដូរអាវុធជាច្រើនដើមនៅបាត់ដំបង

តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន មន្ដ្រីយោធា៣នាក់ទៀត ក្នុងករណីជួញដូរអាវុធជាច្រើនដើមនៅបាត់ដំបង

បាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ដ្រីយោធា៣នាក់ទៀត តាមការចោទប្រកាន់របស់តំណាងអយ្យការ នៅក្នុងសំណុំរឿងជួញដូរអាវុធជាច្រើនដើម ក្នុងខេត្តបាត់ដំបង។

សំណុំរឿងជួញដូរអាវុធជាច្រើនដើមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងឈានដល់មានការឃាត់ខ្លួន​មនុស្ស​មួយចំនួន មានទាំងថ្នាក់ឧត្ដមសេនីយ៍យោធាផងដែរ មកដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហម ម៉េងសែ ​អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង​ជា​ចៅក្រមស៊ើប​សួរ​ក្នុងសំណុំរឿងនេះ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ទៀត​ សរុបចំនួន៧នាក់ហើយ ក្នុង​សំណុំរឿង​ជួញដូរអាវុធនេះ។

ការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ដ្រីយោធាទាំងនេះ​ គឺតាមការចោទប្រកាន់របស់លោក ប្លង់ សុផល ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ​ឆ្នាំ២០២១ ដែលបានចោទមន្ដ្រីទាំង៣នាក់នោះ​ពីបទជួញដូរនាំចេញ និង​សន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ​តាមមាត្រា ៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ជនត្រូវចោទទាំង៧នាក់ ដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុងសំណុំរឿងជួញដូរអាវុធនេះ មានទី១៖ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ បម្រើការងារ​នៅ​អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ​ក្រសួងការពារជាតិ។ ទី២៖ មន្ត្រីយោធា​ជា​អតីត​អនុប្រធាន​ផ្នែកសឹករង។ ទី៣៖ ជាមន្ត្រីយោធាធម្មតា ទី៤៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ។ ទី៥៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ។ ទី៦៖ ឈ្មោះ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ និង​ម្នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះ។

ក្នុងសំណុំរឿងនេះ កម្លាំងកងរាជអាវុធហត្ថ និងនគរបាលជាតិបានសហការគ្នាចាប់ខ្លួនមនុស្សជា បន្ត​បន្ទាប់ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីកន្លែងផ្សេងៗគ្នា ក្នុង​ខេត្តសៀមរាប និងខេត្តបាត់ដំបង ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អាវុធជាច្រើនដើមត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ និងសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី ២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក​ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជា​ការ​លាក់​ ដើម្បីហេតុផលអ្វីឱ្យប្រាកដនៅឡើយទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |