ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

នាំខ្លួនមន្ដ្រីយោធា៣នាក់ មកតុលាការ ទាក់ទិនករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង

នាំខ្លួនមន្ដ្រីយោធា៣នាក់ មកតុលាការ ទាក់ទិនករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង

ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនឧត្ដមសេនីយ៍យោធាម្នាក់ និងបក្ខពួក ២នាក់ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទាក់ទិន​នឹង​ការ​រកឃើញ ករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង។

ការនាំខ្លួនមនុស្សទាំង៣នាក់នេះ គេឃើញមានវត្តមានឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនតាមរថយន្តមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការ និងចៅក្រមស៊ើបសួរបន្តនីតិវិធីសួរដេញដោល ដោយ​មិនទាន់​មាន​ការសម្រេចបែបណានៅឡើយទេ នៅវេលាថ្ងៃត្រង់នេះ។

ការចាប់ខ្លួនមនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នេះ បានធ្វើឡើង​កាល​ពី​ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងៗគ្នា ​ដោយឧត្តមសេនីយ៍ត្រីយោធា​ឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធានរោងជាងជួសជុលចម្រុះចំណុះអគ្គនាយក​ដ្ឋាន​បច្ចេកទេស​សម្ភារៈនៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាមស៊ី ហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ ​សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយមកសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនមនុស្សចំនួន២នាក់ទៀត ដែលជាមន្ត្រីយោធានៅ​ខេត្តបាត់ដំបង មានព្រិន្ទបាលឯក វីវិន ហាយ ជាយោធាសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី ១៩ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ វរៈសេនីយទោ ប៉ុល នី ភេទប្រុសមន្ត្រីយោធា នៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើនដើម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជា​ការ​លាក់​ដើម្បី​ហេតុផល​អ្វី​ឱ្យប្រកដនៅឡើយទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |