ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

លោក Kim Jong Un ទៅ​ទស្សនា​ទីក្រុង​ថ្មី​ជា​ការ​លេច​មុខជា​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ខែ

លោក Kim Jong Un ទៅ​ទស្សនា​ទីក្រុង​ថ្មី​ជា​ការ​លេច​មុខជា​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ខែ

​កូរ៉េ​ខាង​ជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ទៅ​ទស្សនា​ទីក្រុង​ថ្មី​មួយ​ដែល​ត្រូវ​បាន​សាងសង់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ជា​ភ្នំ​ដ៏​ពិសិដ្ឋ​ជាទី​គោរព​សក្ការ​ដោយ​ក្រុម​គ្រួសារ​របស់​លោក នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់​លោក​ក្នុង​រយៈពេល​ជាង​ ១​ខែ​មកនេះ​។​

នៅ​ទីក្រុង Samjiyon ភាគ​ខាងជើង​ប្រទេសកំពុង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ដែល​ក្រុម​មន្ត្រី​ហៅថា “​សេដ្ឋកិច្ច​សង្គមនិយម​” ​ដែល​បំពាក់​ដោយ​គ្រប់​ដណ្ដប់​ដោយ​អឹផាត​មិន សណ្ឋាគារ រមណីយដ្ឋាន​ជិះ​ស្គី និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និង​វេជ្ជសាស្ត្រថ្មីៗ​ជាច្រើន​។ ​ទីក្រុង​ដែល​កំពុង​អភិវឌ្ឍ​គឺ​នៅ​ជិត​ភ្នំ Paektu ជា​ភ្នំ​ដ៏​ពិសិដ្ឋ​ជាទី​ដែល​ក្រុម​គ្រួសារ​របស់​លោក Kim អះអាង​ពី​ឫសគល់​របស់​ខ្លួន ហើយ​លោក​បាន​ទៅលេង​ជាច្រើន​ដង​ចាប់​តាំង​ពី​ឆ្នាំ២០១៨ ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការ​បាន​ហៅថា ​ជានិមិត្តរូប​នៃ​អរិយធម៌​ទំនើប។ ​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយ​ថា ដំណើរ​ចុងក្រោយ​របស់​លោក Kim ត្រូវ​បាន​រៀបចំឡើងដើម្បី​ត្រួតពិនិត្យ​ដំណាក់កាល​ទី​៣ និង​ចុងក្រោយ​នៃ​ការសាងសង់ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ បន្ទាប់ពី​ការ​ពន្យារ​ពេល​ដែលបណ្តាល​មកពី​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ និង​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​។

​ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA មួយ​នេះពុំបាន​ផ្តល់​កាលបរិច្ឆេទ​ច្បាស់លាស់​​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Kim នោះ​ទេ ប៉ុន្តែ​វា​គឺជា​របាយការណ៍​ដំបូង​នៃ​សកម្មភាព​សាធារណៈ​របស់​មេដឹកនាំ​រូប​នេះ​អស់​រយៈពេល ៣៥​ថ្ងៃ​ចាប់​តាំងពី​លោក​បាន​ថ្លែង​សុន្ទរកថា​នៅ​ឯ​ពិព័រណ៍​ការពារ​ជាតិ ដែល​ជា​ការ​អវត្តមាន​យូរ​បំផុត​របស់​លោក​ចាប់តាំងពី​ឆ្នាំ២០១៤​។​ ​ការ​បាត់​មុខ​របស់​មេដឹកនាំ​វ័យក្មេង និង​ឯកោ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋជារឿយៗ​បង្ក​ឱ្យ​មាន​ការ​រំពឹង​ទុក​អំពី​សុខភាព ឬ​កន្លែង​លាក់ខ្លួន​របស់​លោក​។ ទីភ្នាក់ងារ​ចារកម្ម​របស់​​កូរ៉េខាងត្បូងបាន​និយាយ​កាលពី​ចុងខែ​មុន​ថា ​លោក Kim ពុំមាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |