ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពលករខ្មែរដែលយកអាល់កុលលាយភេសជ្ជៈផឹកបណ្តាលស្លាប់ កើនឡើងដល់ ៧នាក់ហើយ

ពលករខ្មែរដែលយកអាល់កុលលាយភេសជ្ជៈផឹកបណ្តាលស្លាប់ កើនឡើងដល់ ៧នាក់ហើយ

បន្ទាយមានជ័យ ៖ ចាប់ពីម៉ោង ២រសៀលម្សិលមិញ រហូតដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលយកអាល់កុលលាងដៃ លាយជាមួយភេសជ្ជៈធ្វើជាស្រាផឹកបណ្តាលឲ្យពុលស្លាប់ បានកើនឡើងដល់៧នាក់ហើយ ។

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅមណ្ឌលចត្តាឡីស័កកូបធំមានករណីពលករខ្មែរ ត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក មានអាការៈក្អួតចង្អោរ ចំនួន២១នាក់ (ស្រី០២នាក់) ដោយពួកគាត់នាំគ្នា យកអាល់កុលលាងដៃលាយជាមួយ​ភេសជ្ជៈ ស្ទីង និង​តែអូអ៊ីឈីក និងទឹកក្រូច ទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រា បណ្តាលឲ្យពុល ។ ភ្លាមៗ ក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី និងមន្ទីរពេទ្យនៅខេត្តសៀមរាប ។

លោកបន្តថា ដំបូងឡើយហេតុការណ៍នេះ បានបណ្តាលឲ្យពលករ ០១នាក់ ស្លាប់ភ្លាមៗ ពលករ ០៤នាក់ (ស្រី០១នាក់) ស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី និង០២នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ នៅខេត្តសៀមរាប ក្នុងចំណោមអ្នកជំងឺ ០៤នាក់ ដែលបានបញ្ជូនទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។

លោកវេជ្ជៈបណ្ឌិត បញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលកូបធំ សរុបមានចំនួន ១,៦៨៣នាក់ (ស្រី៧៥២នាក់) ក្នុងនោះមានពលករ ២១នាក់ (ស្រី២នាក់) ដែលជួបគ្រោះថ្នាក់ខាងលើ និងបានស្លាប់កើនឡើងដល់ ០៧នាក់ (ស្រី០១នាក់) ។

សពជនរងគ្រោះ ០១នាក់ ត្រូវបានរក្សាទុកនៅមន្ទីពេទ្យប៉ោយប៉ែត សាកសព ០៤នាក់ (ស្រី១នាក់) រក្សាទុកនៅមន្ទីពេទ្យមង្គលបូរី និងសាកសព ២នាក់ទៀត រក្សាទុកនៅមន្ទីពេទ្យខេត្តសៀមរាប ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |