ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

សេចក្តីថ្លែងការណ៍កម្ពុជា បានបញ្ជាក់ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»

ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួង រតនាគារ សហរដ្ឋ អាមេរិក និងក្រសួង ការបរទេស សហរដ្ឋ អាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយ ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃ អគ្គនាយកដ្ឋាន សម្ភារបច្ចេក ទេស និង នាយ ឧត្តមនាវី ទៀ វិញ មេបញ្ជាការ កងទ័ព ជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឃតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការ អនុវត្ត ច្បាប់ Global Magnitsky។

ទណ្ឌកម្ម រួមមាន ទាំងការ មិនអនុញាត ឲ្យ ឧត្តមសេនីយ៍ កម្ពុជា ទាំងពីរ រួមទាំងក្រុមគ្រួសារសាច់ញាតិ ទទួល បានទិដ្ឋការ ចូលទៅ កាន់ សហរដ្ឋអាមរិក ហើយ ទ្រព្យសម្បត្តិ ដែលមាន នៅក្នុង សហរដ្ឋអាមេរិក ឬគ្រប់គ្រង ដោយ បុគ្គលទាំងពីររូប នេះនៅ សហរដ្ឋអាមេរិក នឹង ត្រូវ បង្កក និងត្រូវ រាយការណ៍ ជូនមកការិយាល័យ គ្រប់គ្រង អចលនទ្រព្យ បរទេស នៃ ក្រសួង រតនាគារ សហរដ្ឋ អាមរិក ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។

«ការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥) ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ហើយដែលបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជាឯកតោភាគីរបស់មហាអំណាចមួយចំនួន ជាឧបករណ៍ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យអនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនិងជិតស្និទ្ធជាងនេះ ទោះបីជាមានអតីតកាលដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ «ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានបន្ទាប់»។ ក៏ប៉ុន្តែទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន(POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជន និងប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម។

នេះមិនមែនជាលើកទី១ទេ ដែលសហរដ្ឋអាមេរិក បានចេញវិធានការដាក់ទណ្ឌកម្មចំពោះមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ដោយឯកតោភាគី។ នាពេលកន្លងទៅសហរដ្ឋអាមេរិកក៏បានផ្សព្វផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍ តំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ និងការសាងសង់ព្រលានយ ន្តហោះនៅតំបន់តារាសាគរ ខេត្តកោះកុងផងដែរ។ សហរដ្ឋអាមេរិក ក៏បានរករឿងចំពោះការវាយកម្ទេចអគារតូចមួយ ដែលខ្លួនជួយសាងសង់នៅតំបន់រាមផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |