ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្ថាប័នប្រគល់ពានបាល់មាស Ballon d’Or ទាត់ចោលព័ត៌មានថា Messi ឈ្នះពាននេះ

ស្ថាប័នប្រគល់ពានបាល់មាស Ballon d’Or ទាត់ចោលព័ត៌មានថា Messi ឈ្នះពាននេះ

(ប៉ារីស)៖ France Football ដែលជាស្ថាប័នប្រគល់ពានបាល់មាស Ballon d’Or បានចេញមកច្រានចោលព័ត៌មានដែលបំភ្លៃថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ជាអ្នកឈ្នះពានបាល់មាសនេះសម្រាប់ឆ្នាំ២០២១។

ការទាត់ចោលព័ត៌មានខាងលើបានធ្វើឡើង បន្ទាប់ពីស្ថានីយទូរទស្សន៍ និងវិទ្យុដ៏ល្បីល្បាញរបស់ព័រទុយហ្កាល់ និងបណ្តាញ Internet ផ្សព្វផ្សាយព្រោងព្រាតថា តារាឆ្នើមរបស់ PSG នឹងទទួលបានពាននេះលើកទី៧ ដែលពិធីប្រគល់ និងទទួល នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមហាស្រព Theatre du Chatelet ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Pascal Ferre អ្នកដែលចេញពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ Ballon d’Or ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bild បានហៅការផ្សាយនោះថា ជាលទ្ធផលដែលមិនត្រឹមត្រូវ ហើយជាការបំភ្លើសដ៏ធ្ងន់ធ្ងរ។

«មានការផ្សាយបំភ្លៃច្រើនណាស់ ដូចដែលយើងបានឃើញ ប្រមាណ ១០ថ្ងៃមកនេះ។ វាជាការបំភ្លើស ហួសហេតុពេកហើយ»។ នេះជាការបញ្ជាក់របស់លោក Ferre ទៅកាន់ Bild។

សូមជម្រាបថា ក្រៅពី Messi គឺមានកីឡាករឆ្នើមមួយចំនួនទៀត ដែលអាចឈ្នះបាល់មាសឆ្នាំ២០២១ ហើយក្នុងនោះខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich លេចធ្លោជាងគេ។ សូម្បីតែលោក Luis Suarez អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលឈ្នះពានបាល់មាស Ballon d’Or កាលពីឆ្នាំ១៩៦០ បានសន្យាថា គាត់នឹងប្រគល់ពានរង្វាន់នេះទៅឲ្យ Lewandowski បើសិនជាគាត់នៅតែមិនទទួលបានបាល់មាសនេះក្នុងឆ្នាំ២០២១។

ប៉ុន្តែបើសិនជាការទទួលបានបាល់មាស លើកទី៧ របស់ Messi កើតឡើងមែន ធ្វើឲ្យគាត់ជាប់ឈ្មោះជាប្រវត្តិសាស្ត្រ ដែលក្នុងនោះ Ronaldo តាមពីក្រោយ គឺធ្លាប់ឈ្នះបាល់មាស ៥ដង គ្រាដែល Michel Platini ឈ្នះបាន ៤ដង ហើយ Johan Cruyff និង Marco van Basten ឈ្នះបាន ៣ដងដូចគ្នា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |