ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមត្ថកិច្ចចុះបង្ក្រាបហាង Mode Store ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយជាច្រើន

(ភ្នំពេញ)៖ក្រោយទទួលបាន ពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលបានទិញផលិតផលនៅ ហាង Mode Store ប៉ះចំផលិតផលក្លែងក្លាយ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបហាង Mode Store សមត្ថកិច្ចបានបិទឃ្លុំបេនូវផលិតផលក្លែងក្លាយជាច្រើនទុកនៅនិងកន្លែងរងចាំបន្តនីតិវិធី។ហាង Mode Store មានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានម្ចាស់ហាង គឺ លោកស្រី ខេង ពិទូពុធធីតា ។

តាមប្រភពព័ត៌មានពីដើមបណ្ដឹង ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអោយដឹងថា ប្រតិបត្តិការនេះ គឺ ដឹកនាំដោយព្រះរាជអាជ្ញារង ចែ សុង និងសមត្ថកិច្ចនៃណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពី មន្ត្រី ក.ប.ប ,អភិបាលរងខណ្ឌ  មេប៉ុស្ដិ៍ ចៅសង្កាត់ និងមន្រីចម្រុះជាច្រើនទៀត ។

ដើមបណ្ដឹងបានឲ្យដឹង ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញនូវផលិតផលក្លែងក្លាយ និងផលិតផលក្លែងម៉ាកជាច្រើនចំនួន ១២១មុខដែលមានម៉ាកដូចជា៖ MONT BLANC , CHANEL METALLIC , VERSACE, HERMES , DIOR , ARMANI , MICHAEL KORS , LOUIS VUITTON , GUCCI

, FURLA , GIVENCHY , LONG CHAMP , COACH , CALVIN KLAEN , TORY BURCH, BURBERRY

, LACOSTE , BOSS , DIOR , MONTBLANC , JUSTINCAVALLI , FERAGAMO , CHOE , ROBERTO CAVALLI MADE IN INTALY , PRADA , GIVENCHY , JIMY CHOO , FRED HOND , DVLGARI

,G&G,RAY DAN,CAVIN KLEN,FLEXON,GANT,BALMAIN,BEACTION,ROLPH ,LAUREN,TOM FORD,NIKE,MICHAEL KORS,GLAMMATTE,L’OREAL

STAR WARS,L’OREAL (601),MAX FACTOR,COLOR RICHE,L’OREAL PARIS,COLOR RICHE (465),BLUSH SCULPT,COLOR RICHE SERUM(s100),L’OREAL (CUSHION),NEUTROTEAN,L’OREAL (PERFECT CLEAN)

,L’HOMME LACOSTE,BOSS,BRIT,CHANER,MONT BLANC,TERRE D’HERMES

,VERSACE,DIORHOMME,HOT,MICHAELKORS,VERSACE,OMEGA,CITIZEN,BUR,BERRY,ROAMER,BULOVA,COACH,MOVADO,GC,BOSS,TOMMY,TISSOT,FILA

,VERSUS,RUE DU RHONE 88,SWISS ALTHINE,HERMES,LACOSTE,ROMANSON

,CONCORD,EMPORIO AMARNI,TAG HEUER,FOSSIL,EBEL,ORIENT,CALVIN ,KLEIN (C.K),MARC JACOBS,LNVICTA,MONDAINE,GUESS,FERRARI,L’OREAL

,L’OREAL –CREAM,L’OREAL-CREAM,L’OREAL –CREAM (ទឹក),L’OREAL –CREAM (ទៀន),MAX FACPOR X,MAX FACPOR X LIPFINITY ,L’OREAL GLAMBRONZE 

,MAX FACPOR SMOTH EFFECT,LOREAL TRUE MATCH,DIOR CREM ,LANCOME

,L’OREALNUDE,VISIBLYCLEARFOAM,ARMANIEXCHANCE,EMPORIOWARMANI,EMPORIOWARMANI,EMPORIOWARMANI, LEVI’S,LEVI’S,MICHAEL ,MICHA,TOMMY-HILFIGER,VERSACE COLLECTION

,CHANEL,EMPOI ARMINI,LEVIScចំណែកម្ចាស់ទីតាំងសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ។

ក្នុងសំណុំរឿងនេះសមត្ថកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ខណៈម្ចាស់ហាងត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញសិន ។ 

ប្រជាពលរដ្ឋ សង្ឃឹមថា ឣាជ្ញាធរមានសមត្ថកិច្ច នឹងឣនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ដើម្បីទុកជាគំរូសម្រាប់ឣ្នករកស៊ីផ្សេងទៀត កុំឣោយយកតម្រាប់តាម ដែលនាំឲ្យខូចដល់ឣាជីវករឣ្នករកស៊ីត្រឹមត្រូវសុចរិតនិងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |