ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

មុខព្រះបរមរាជវាំងមាន​សភាព​ស្ងប់ស្ងាត់ ខណៈបុណ្យអុំទូកឆ្នាំនេះ មិនទាន់មានការរៀបចំអ្វីឡើយ

មុខព្រះបរមរាជវាំងមាន​សភាព​ស្ងប់ស្ងាត់ ខណៈបុណ្យអុំទូកឆ្នាំនេះ មិនទាន់មានការរៀបចំអ្វីឡើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទិដ្ឋភាពទូទៅនៅតាមសួនច្បារ និងតាមដងផ្លូវ ស្របមាត់ទន្លេចតុមុខ មានសភាពស្ងប់ស្ងាត់ជាធម្មតា ទិដ្ឋភាពនៅតាមសួនច្បារនិងដងផ្លូវ មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងមកឲ្យចំណីសត្វព្រាបជាធម្មតា ទោះបីពុំទាន់មានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នាថ្ងៃខាងមុខក្នុងខែវិច្ឆិកានេះក្ដី។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះ​មិនទាន់​មាន​ការ​ណែនាំ​អី្វនោះទេ។

កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២១កន្លងទៅ ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាជំងឺកូវីដ នៅមិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណាឡើយ ដែលករណីនេះ​តម្រូវឲ្យពលរដ្ឋគ្រប់រូប​ ត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការណែនាំ របស់រដ្ឋាភិបាល ដើម្បី​​ទប់ស្កាត់​ការ​ចម្លង​បន្តទៀត ហើយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ​សម្រាប់ឆ្នាំនេះ ​ត្រូវបាន​ផ្អាក​ម្ដងទៀត​ដោយ​ហេតុផល​នៃការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ ។

ទាក់ទិននឹងការឈប់សម្រាកវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១​ បានជូនដំណឹងដល់ម្ចាស់​ ឬ​នាយករោងចក្រ ​សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែន​អនុវត្ត​នៃច្បាប់ស្តីពីការងារ ​ត្រូវ​អនុញ្ញាត​ឲ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាក ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ​បណ្តែត ប្រទីប ​និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ​ក្នុងរយៈពេលបីថ្ងៃ ​គឺថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |