ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលករនៅថៃបាន តែមន្ត្រីសុខាភិបាលថៃជាអ្នកចាក់

កម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលករនៅថៃបាន តែមន្ត្រីសុខាភិបាលថៃជាអ្នកចាក់

(បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ រីឯការចាក់ គឺត្រូវអនុវត្តដោយមន្ត្រីសុខាភិបាលថៃ។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ លោក វិស្នុ គ្រឿងង៉ាម ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា មន្ត្រីខ្មែរដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរបស់ថៃ ហើយកំពុងបំពេញទស្សនកិច្ចនៅថៃនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងជំនួបនោះ រូបលោក និងលោកឧបនាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាពីការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក្នុងឱកាសនោះ លោក ក៏បានស្នើបន្ថែមទៅឧបនាយករដ្ឋមន្ត្រីជួយយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរ ដើម្បីទប់ទល់ការរាលដាលជំងឺកូវីដ១៩។

លោក សុខ សុក្រឹត្យា បានបន្ថែមថា ក្នុងជំនួបនោះ លោក៏បានលើកពីបំណងរបស់សម្តេចតេជោ ហ៊ុន សែន រកកិច្ចសហប្រតិបត្តិការ ដើម្បីបានផ្តល់ជាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃផងដែរ។

ឆ្លើយតបសំណើស្តីពីកិច្ចសហប្រតិបត្តិការដើម្បីផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនេះ លោកឧបនាយករដ្ឋមន្ត្រីថៃ វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានជជែក ហើយក៏បានសម្រេចដែរថា កម្ពុជា អាចផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរស់នៅ និងធ្វើការក្នុងប្រទេសថៃបាន។ ប៉ុន្តែមិនអាចទៅចាក់ដោយខ្លួនឯងបានឡើយ ពោលគឺកម្ពុជា អាចផ្តល់វ៉ាក់សាំង ហើយមន្ត្រីសុខាភិបាលថៃជាអ្នកចាក់ជូន។ ដោយឡែកមន្ត្រីកម្ពុជា អាចចូលរួមសង្កេតការណ៍លើការងារចាក់នេះបាន។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ដូច្នេះ «លោក [វិស្នុ គ្រឿងង៉ាម] ថា តាមផ្លូវច្បាប់ថៃហ្នឹង យើងមិនអាចយកវ៉ាក់សាំងមក ហើយយកមន្ត្រីសុខាភិបាលយើងមកចាក់បានទេ។ តែបើយើងយកវ៉ាក់សាំងមក ហើយឱ្យមន្ត្រីសុខាភិបាលថៃចាក់ ដោយមានយើងសង្កេតការណ៍ អាហ្នឹងអាចធ្វើទៅបាន»។

ក្នុងជំនួបនោះ លោក វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរ ហើយក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគេផងដែរ ប៉ុន្តែមិនបានលឿននោះឡើយ។

លោក វិស្នុ គ្រឿងង៉ាម បានលើកឡើងថា ប្រសិនបើកម្ពុជាអាចផ្តល់វ៉ាក់សាំងទៅ ការចាក់ជូនពលរដ្ឋខ្មែរអាចបានលឿន។ លោកឧបនាយករដ្ឋមន្ត្រីថៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។

លោក សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ពេលនេះមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងជជែកគ្នាលើការងារនេះ ដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការឈានទៅការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនៅថៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបនូវព័ត៌មាននៃគម្រោងផ្តល់វ៉ាក់សាំងទៅចាក់ជូនពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃផងដែរ។

តាមព័ត៌មាននានា បានបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណជា ១លាននាក់កំពុងធ្វើរស់នៅ និងធ្វើការក្នុងប្រទេសថៃ ហើយរដ្ឋាភិបាលថៃ បានចាក់ជូនពលរដ្ឋខ្មែរបានប្រមាណ ២សែនដូសហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |