ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Ronaldo សង្គ្រោះ Manchester United សាជាថ្មី​តែ​បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Atalanta

Ronaldo សង្គ្រោះ Manchester United សាជាថ្មី​តែ​បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Atalanta

​បាល់ទាត់៖ ​៤ប្រកួត ៥គ្រាប់ Cristiano Ronaldo សង្គ្រោះ​ក្រុម​បិសាច​ក្រហម Manchester United សាជាថ្មី​ក្រោយ​ស្មើ​នៅ​ទឹកដី Atalanta ២-២​។ ​រដូវ​កាល​របស់ Manchester United នៅតែ​បន្ត​ក្នុង​លក្ខណៈ​មិន​នឹងនរ​មិន​ថា​នៅ English Premier League រឺ UEFA Champions League​។​

​​Atalanta ដែល​នាំមុខ​ពីរ​គ្រាប់​មុន​កាលពី​នៅ Old Trafford តែ​ត្រូវ​បាន​វាយបក​យកឈ្នះ ៣-២ វិញ​កាលពី ២សប្តាហ៍​មុន​ជាថ្មី​ម្តង​ទៀត​ត្រលប់​មក​ទឹកដី​ខ្លួនឯង​វិញ​ក៏​នាំមុខ​មុន​ទៀត Josip Ilicic នៅ​នាទី​ទី១២ តែ​ម៉ោង​បន្ថែម​បង្គ្រប់​ក្នុង​វគ្គ​ទី១ Cristiano Ronaldo ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី៤៥+១​។ ​​ចូល​វគ្គ​ទី២ Atalanta នាំមុខ​សាជាថ្មី​នៅ​នាទី​ទី៥៦ ដោយ Duvan Zapata តែ​ក្រុម​របស់​លោក Gian Piero Gasperini នៅតែ​មិន​អាច​រក្សា​ ៣​ពិន្ទុ​របស់​ខ្លួន​បាន​បន្ទាប់ពី Cristiano Ronaldo ជាថ្មី​ម្តង​ទៀត​គឺជា​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​ទី៩០+១ ដែលជា​ការ​ស៊ុត Volley ក្រោយ​ទទួល​បាន​ពី Mason Greenwood​។​​​លទ្ធផល​នេះ​ធ្វើឱ្យ Manchester United បន្ត​នាំមុខគេ​ក្នុង​ពូ​ល F នេះ​មាន ៧ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ២ Villarreal ដែល​បាន​យកឈ្នះ Young Boys ២-០​។ ​​ពីរ​គ្រាប់​របស់ Villarreal ធ្វើបាន​ដោយ Etienne Capoue និង Arnaut Danjuma នៅ​នាទី​ទី៨៩​។ ​ជំនួប​បន្ទាប់​នៅក្នុង​ពូ​ល​នេះ Manchester United ត្រូវ​ទៅ​ទឹកដី Villarreal នៅ​ថ្ងៃទី២៤ ខណៈ Young Boys ទទួល Atalanta៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |