ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កិច្ចប្រជុំកំពូល G20 បង្កើតការខកចិត្ត ដោយមិនអាចសម្រេចតាមគោលដៅសំខាន់ៗ សម្រាប់កិច្ចប្រជុំអាកាសធាតុ COP26 របស់ UN

កិច្ចប្រជុំកំពូល G20 បង្កើតការខកចិត្ត ដោយមិនអាចសម្រេចតាមគោលដៅសំខាន់ៗ សម្រាប់កិច្ចប្រជុំអាកាសធាតុ COP26 របស់ UN

(រ៉ូម)៖ ក្រុមប្រទេស G20 បានបង្ហាញការប្ដេជ្ញាចិត្តចំពោះគោលដៅសំខាន់ៗជាច្រើន ក្នុងការកំណត់ឱ្យការឡើងកម្ដៅផែនដីនៅត្រឹម ១.៥អង្សាសេ ប៉ុន្តែមេដឹកនាំចំនួន បានបង្ហាញការខកចិត្ត និងស្នើឱ្យកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចជោគជ័យនៅក្នុងសន្និសីទ ស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ការសន្យារបស់បណ្ដាមេដឹកនាំ G20 ក្រោយកិច្ចប្រជុំរយៈពេល ២ថ្ងៃ ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី មិនទាន់គ្រប់គ្រាន់ឡើយ ហើយលោកថែមទាំងព្រមានផងដែរ អំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ភពផែនដី។ លោក បូរីស ចនសុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ប្រសិនបើកិច្ចប្រជុំកំពូលក្នុងទីក្រុង Glasgow ទទួលបរាជ័យ នោះអ្វីៗគ្រប់យ៉ាងក៏នឹងត្រូវបរាជ័យទៅតាមនោះដែរ…»

ដូចគ្នាទៅនឹងលោក ចនសុន ដែរ, អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ក៏បានលើកឡើងដែរថា លោកបានចាកចេញពីទីក្រុងរ៉ូម ដោយមិនអាចបំពេញក្ដីសង្ឃឹមរបស់លោក ប៉ុន្តែយ៉ាងហោចណាស់ក៏ក្ដីសង្ឃឹមរបស់លោក នៅមិនទាន់ត្រូវបានកប់ចោលទាំងស្រុងនោះដែរ។

គួរបញ្ជាក់ថា បណ្ដាប្រទេស G20 ត្រូវបានគេរាយការណ៍ថា ជាអ្នកទទួលខុសត្រូវលើការបញ្ចេញឧស្ម័នកាបូនិកជិត ៨០ភាគរយទៅក្នុងបរិយាកាស ដូច្នេះហើយ ការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការកាត់បន្ថយការ បញ្ចេញឧស្ម័នពុលនេះទៅក្នុងបរិយាកាស អាចជាភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូល COP26។

COP26 មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវការឡើងកម្ដៅផែនដីនៅក្រោម ២អង្សាសេ ពោលគឺ ១.៥អង្សាសេ ដែលជាកម្រិតសីតុណ្ហភាពនៅមុនសម័យបដិវត្តន៍ឧស្សាហកម្ម ស្របពេលក្រុមមេដឹកនាំ G20 ទាំងអស់បានសន្យាថា ពួកគេនឹងចូលចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ប៉ុន្តែក្រុមសកម្មជនបរិស្ថាននានា នៅតែមានការសង្ស័យដោយពួកគេយល់ថា មេដឹកនាំពិភពលោកទាំងនេះ នៅតែមានមហិច្ឆតា និងចក្ខុវិស័យទន់ខ្សោយ ដែលនេះអាចនឹងធ្វើឱ្យពួកគេបរាជ័យ ក្នុងការសម្រេចឱ្យបានជោគជ័យនូវគោលដៅរបស់ពួកគេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |