ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ ៥នាក់ទៀត ឆ្លងកូវីដ១៩

ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ ៥នាក់ទៀត ឆ្លងកូវីដ១៩

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធជម្រើសជាតិឆ្នើមរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ ៥នាក់ទៀត ឆ្លងកូវីដ១៩។ នេះបើតាមការបញ្ជាក់ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅមុននេះបន្តិចនាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ក្នុងសន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កីឡាករទាំង ៦នាក់ ដែលឆ្លងជំងឺកូវីដ១៩ រួមមាន៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។

សូមជម្រាបថា ការបកស្រាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឡើងបន្ទាប់ពីមានមហាជនជាច្រើន ដាក់ចម្ងល់លើបញ្ហា ដែលមិនឃើញមានឈ្មោះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ចូលលេងជើងទី២ ពេលគោព្រៃកម្ពុជា ប៉ះជាមួយកោះហ្កាំ របស់សហរដ្ឋអាមេរិក ក្នុងពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនកាលពីថ្មីៗ។

ទោះជាយ៉ាងនេះក្តី ក្រុមគោព្រៃកម្ពុជា នៅតែធ្វើបានល្អក្នុងជើងទី ២នេះ ដោយយកឈ្នះកោះហ្កាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំងពីរជើង គឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមានឱកាសប្រជែងពាន AFC Asian Cup China 2023 ។

សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣។

ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលមានបេក្ខភាព ១៣ក្រុមកំពុងឈរចាំមុនរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |