ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីយុត្តិធម៌ ជួបមន្ត្រីប្រទេសសាយប្រឹស ដើម្បីបញ្ចប់ការយល់ច្រឡំរឿងផ្សាយពីសញ្ជាតិរបស់សម្តេច

សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីយុត្តិធម៌ ជួបមន្ត្រីប្រទេសសាយប្រឹស ដើម្បីបញ្ចប់ការយល់ច្រឡំរឿងផ្សាយពីសញ្ជាតិរបស់សម្តេច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួបជជែកជាមួយមន្ត្រីប្រទេសាយប្រឹស ដើម្បីបញ្ចប់ការភ័ន្តច្រឡំមួយចំនួន ជុំវិញការចេញផ្សាយពាក់ព័ន្ធការផ្តល់សញ្ជាតិដល់សម្តេចពីសំណាក់សារព័ត៌មានអង់គ្លេស The Guardian។ សម្តេចតេជោ បានចាត់ទុកប្រទេសសាយប្រឹស និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះពីការចេញផ្សាយខុសពីការពិតមួយនេះ។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា «រដ្ឋទាំងពីរ សុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian។ ដ្បិតថាសារព័ត៌មានបានកែហើយ តែយើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។ បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬជួបរដ្ឋមន្ត្រីយុត្តិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា រឿងនេះ មិនមែនជារឿងតូចតាច់នោះឡើយ គឺពាក់ព័ន្ធនឹងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់។ សម្តេចតេជោ ក៏បានណែនាំឱ្យឯកអគ្គរាជទូតខ្មែរនៅទីក្រុងប៉េកាំង ជួបជាមួយទូតប្រទេសសាយប្រឹស ហើយបើសាយប្រឹសមិនឆ្លើយតបទេ គឺត្រូវធ្វើកំណត់ទូតជូនទៅកាន់ប្រទេសនេះថែមទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំពាក់ព័ន្ធរឿងសញ្ជាតិនេះ កម្ពុជា បានធ្វើកំណត់ទូត ទៅអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអគ្គរដ្ឋទូតប្រទេសអឺរ៉ុបប្រចាំនៅកម្ពុជា បូករួមទាំងប្រទេសអង់គ្លេសផងដែរ។

សូមបញ្ជាក់ថា សារព័ត៌មានរបស់អង់គ្លេស The Guardian កាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅ បានចេញផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ក្នុងចំណោមបណ្តាប្រទេសជាច្រើនទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស។

ការចុះផ្សាយនាំឱ្យមានការប្រតិកម្មខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និងមានការទាមទារឱ្យបំភ្លឺឡើងវិញពីសារព័ត៌មានមួយនេះផងដែរ។ ក្រោយការទាមទារ សារព័ត៌មានមួយនេះ ក៏បានយល់ព្រមកែប្រែការផ្សាយរបស់ខ្លួនដោយប្តូរមកថា មនុស្សក្បែរខ្លួនសម្តេចតេជោ ជាអ្នកទទួលបានសញ្ជាតិពីប្រទេសសាយប្រឹសវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |