ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឈ្មួញទុច្ចរិតលួចកាយដីភ្នំឈ្ងោករាបសឹងដល់ដីនៅខេត្តកំពត

កំពត៖ ឈ្មួញទុច្ចរិតលួចកាយដីភ្នំយ៉ាងសប្បាយអជ្ញាធរហាក់មើលមិនឃើញទាល់តែសោះទំនងជាត្រូវរ៉ូវវគ្នាហើយមើលទៅ?

ហេតុការណ៍នេះស្ថិតនៅក្នុងភូមិ បុស្បត្របែក ឃុំ ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ត កំពត ។

កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សែម សឿន មេបញ្ជារងកងរាជអាវុធហត្ថទទួលបន្ទុកសន្តិសុខព័ត៌មានខេត្តកំពត

បានដឹកនាំកម្លាំងកងរាជអវុធហត្ថ និងមានការចូលរួមលោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើ

ចុះទៅឃាត់គ្រឿងចក្រ អេស្កាវឺទ័រ ដែលបានលួចជីកកកាយដីភ្នំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

លោកវរសេនីយ៍ឯក សែម សឿន បានឲ្យដឹងថា ក្រោយពេលកម្លាំងពួកលោកឆ្មក់ចូលទីតាំងជីកកកាយដីភ្នំឈ្ងោក

ឈ្មួញទុច្ចរិតហាក់មានអ្នកលួចរាយការណ៍ជាមុន

ជនខិលខូចទាំងអស់នោះបាននាំគ្នារត់ចែកជើងគ្នាបើកគ្រឿងចក្រយកទៅលាក់ក្នុងព្រៃជ្រៅ

ទំរាំតែកម្លាំងសមត្ថកិច្ចរុករកឃើញត្រូវចំណាយពេលអស់ជាច្រើនម៉ោង។

លោក សែម សឿន បន្តថា ម្ចាស់គ្រឿងចក្រដែលចូលមកទន្ទ្រានកាប់កកាយដីភ្នំឈ្ងោកខាងលើដេីម្បីតែផលប្រយោជន៍ផ្ទាល់នោះ

ឈ្មោះ លោកស្រី ផេង ហ៊ាង អាយុ៥១ឆ្នាំ ស្នាក់នៅ ភូមិក្រាំង ឃុំក្រាំងអំពិល ស្រុកទឹកឈូ ខេត្តកំពត

អ្នកស្រី ផេង ហ៊ាង មិនមានអជ្ញាប័ណ្ណអនុញ្ញាតឲ្យមកកាប់កាយព្រៃឬដីភ្នំឈ្ងោកនេះឡើយ

ទង្វើរបស់លោកស្រីគឺជាទង្វើខុសច្បាប់ដែលមិនអាចអត់អោននឹងលើកលែងបានឡើយ។

លោកស្រី ផេង ហ៊ាង បានបង្ហាញអជ្ញាប័ណ្ណលេខ ១៧៦/១៩លអញ ចុះនៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៩

ដែលមានហត្ថលេខាលោក ជាវ តាយ អភិបាលខេត្តកំពត

នៅក្នុងអជ្ញាប័ណ្ណមួយសន្លឹកនេះបានបញ្ជាក់យ៉ាងច្បាស់ថា អនុញាតឲ្យលោកស្រី ផេង ហ៊ាង

ដែលមានអាសយដ្ឋាននៅភូមិ ក្រាំង ឃុំក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ផ្តល់សេវាកម្ម ជីកអាចម៌ដី រណ្តៅដីចល័តនៅក្នុងបរិវេណតែឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតតែប៉ុណ្ណោះ។

យោងទៅលើឯកសាររបស់លោកស្រី ផេង ហ៊ាង លោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់មកអ្នកសារព័ត៌មានថា

លោកស្រីបានល្មើសច្បាប់មិនគោរពតាមការណែនាំដោយសំអាងអជ្ញាប័ណ្ណមួយសន្លឹកដើរជីកកាយគាស់ដីកាប់ភ្នំតាមតែអំពើចិត្ត

គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បំភ្លិចបំផ្លាញសម្បត្តិរដ្ឋដែលធ្វើឲ្យខាតបាត់បង់ថវិការជាតិយ៉ាងខ្លាំង។

តាមប្រភពពីពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា

ចាប់តាំងពីលោកស្រី ផេង ហ៊ាង ដាក់គ្រឿងចក្រចូលមក ធ្វើឲ្យខូចផ្លូវថ្នល់អស់ជាច្រើនខ្សែ ដែលរដ្ឋបាលឃុំនិងខេត្តចំណាយថវិការអស់រាប់មឺនដុល្លាដើម្បីកសាងផ្លូវទាំងអស់នេះ។

បើនិយាយពីលោកមេភូមិមេឃុំវិញហាក់ត្រូវរ៉ូវគ្នាជាមួយឈ្មួញទុច្ចរិតទាំងអស់នោះណាស់បានជាបណ្តែតបណ្តោយឲ្យជនខិលខូចចូលមកទន្ទ្រានកាប់ព្រៃជីកកកាយដីគាស់ភ្នំឈ្ងោកតាមតែអំពើចិត្តដោយមិនមានចំណាត់ការអីទាល់តែសោះ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |