ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលក្រសួងឃាត់ទុក ទៅទទួលរថយន្តវិញ មិនឱ្យហួសពីថ្ងៃទី១៨ ខែតុលា

ក្រសួងប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលក្រសួងឃាត់ទុក ទៅទទួលរថយន្តវិញ មិនឱ្យហួសពីថ្ងៃទី១៨ ខែតុលា

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់កំណត់ ដែលក្រសួងបានឃាត់ទុកនោះ ទៅទទួលយករថយន្តរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ការប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់ទៅទទួលយករថយន្តវិញនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់រថយន្តទាំងនេះទៅម្ចាស់វិញ។ រថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី២០ភាគរយ ដែលត្រូវបានក្រសួងឃាត់ទុកនេះ មានចំនួន ២២៩គ្រឿង។

ជាមួយនឹងការសម្រេចប្រគល់ឱ្យរថយន្តត្រឡប់ទៅម្ចាស់ដើមវិញនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់ចំនួន៤ដូចខាងក្រោម៖

១៖ ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួលយានយន្តនៅតាមទីតាំងរក្សាទុកយានយន្ត ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់ជាលើកទី២ បន្តទៀត។

២៖ ដោយឡែក ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវ បានឃាត់ទុក និងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ពិន័យឱ្យ បានមុន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជា ធរមាន។

៣៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងខិតខំ ធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការរឹតបន្ដឹងអនុវត្តច្បាប់ ដោយមិនយោគយល់ឬលើកលែងជាលើកទី២ទៀតឡើយ ចំពោះយានយន្តទាំងឡាយណាដែលដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។

៤៖ រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្តនៅតាមទីតាំង ដែលបានឃាត់ទុក គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងតែថ្ងៃ ទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធនឹងយានយន្ត ដែលបានឃាត់ទុកនាពេល កន្លងមក ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួង សាធារណការ និងដឹកជញ្ជូន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |