ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Manny Pacquiao សំរេច​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ផ្តោត​លើ​រឿង​នយោបាយ​

Manny Pacquiao សំរេច​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ផ្តោត​លើ​រឿង​នយោបាយ​

ប្រដាល់៖ កំពូល​កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ហើយ​ ដើម្បី​ផ្តោតអារម្មណ៍​លើ​​អាជីព​នយោបាយ​វិញ​ម្តង​។ ​ជើងឯក​ប្រដាល់​ពិភពលោក​ច្រើន​ប្រភេទ​ទំងន់​រូបនេះ ទើបតែ​បានប្រកាស​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វីលីពីន ​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ២០២២ ខាងមុខ​។

ចុងក្រោយ​នៃ​អាជីព​របស់​កីឡាករ​វ័យ ៤២ឆ្នាំ​រូបនេះ​គឺ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​គុយបា Yordenis Ugas នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​។ ​Pacman បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា នេះ​គឺជា​ការសំរេចចិត្ត​ដ៏​លំបាក​មួយ​ក្នុង​ជីវិត​របស់គេ ដែល​ប្រដាល់​បានធ្វើឱ្យ​រូបគេ​មាន​ថ្ងៃនេះ មាន​អ្វីៗ​គ្រប់យ៉ាង និង​ជួយ​ការងារ​សង្គម​ជាច្រើន ជួយ​ប្រទេសជាតិ​ជាច្រើន​។ ​​រំលឹកថា Manny Pacquiao បានឈ្នះ​ខ្សែក្រវាត់​ដំបូង​បំផុត​ក្នុង​អាជីព​កាលពី​ឆ្នាំ១៩៩៨ ក្នុង​វ័យ ១៩ឆ្នាំក្រោយ​យកឈ្នះ​កីឡាករ​ថៃ Chatchai Sasakul ដណ្តើមបាន​ខ្សែក្រវាត់ WBC flyweight​។ ​ក្នុង​រយៈពេល ៣ឆ្នាំ​បន្ទាប់ Pacquiao បាន​ចំណាយពេល​ប្រកួត​នៅលើ​ទឹកដី​អាមេរិក​ ដោយ​យកឈ្នះ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Lehlohonolo Ledwaba ឈ្នះ​ខ្សែក្រវាត់ IBF super bantamweight នៅ​សង្វៀន MGM Grand ដែលជា​សង្វៀន​ដែល​គេ​តែង​ឡើង​ប្រកួត​ញឹកញាប់​បំផុត​ក្នុង​អាជីព ២ទស្សវត្សរ៍​។

​​Manny Pacquaio ត្រូវបាន​គេ​ស្គាល់​ថា​ ជា​កំពូល​កីឡាករ​ប្រដាល់​មួយរូប​លើ​លោក ដោយ​គាត់​ធ្លាប់​ឈ្នះ​ជើងឯក ១២ផ្សេងគ្នា​ក្នុងចំណោម ១៨ប្រភេទ​ទំងន់​។ ​​នៅ​ឆ្នាំ២០១៩ Manny Pacquiao បាន​ក្លាយជា​កីឡាករ​ប្រដាល់​វ័យ​ចំណាស់​បំផុត ៤០ឆ្នាំ​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក Welterweight ដែល​បាន​យកឈ្នះ Keith Thurman ដើម្បី​ទទួលបាន​ខ្សែក្រវាត់ WBA Super Welterweight មុន​ពេលដែល​ខ្សែក្រវាត់​នេះ​ក៏​ត្រូវបាន​ដកហូត​វិញ​ក្នុង​ឆ្នាំ២០២១ នេះ​ដោយសារ​គ្មាន​សកម្មភាព​ប្រកួត​។ ​​Manny Pacquiao មានកំណត់​ត្រា​ប្រកួត​សរុប ៧២លើក​ឈ្នះ ៦២ ផ្តួល​គូប្រកួត​លើស​ង្វៀន ៣៩លើក​ស្មើ២ ចាញ់៨៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |