ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្អូនស្រី​របស់​លោក Kim Jong Un ត្រូវ​បាន​តែង​តាំង​ក្នុង​គណៈកម្មាធិការ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កូរ៉េខាងជើង

ប្អូនស្រី​របស់​លោក Kim Jong Un ត្រូវ​បាន​តែង​តាំង​ក្នុង​គណៈកម្មាធិការ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កូរ៉េខាងជើង

​កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០ ខែ​កញ្ញា​នេះ​ថា​ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ត្រូវ​បាន​តែង​តាំង​ក្នុង​គណៈកម្មាធិការ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​។​

​លោកស្រី Kim Yo Jong ទីប្រឹក្សា​ដ៏​សំខាន់​របស់​បងប្រុស​លោ​ក​ស្រី ត្រូវ​បាន​តម្លើង​ឋានៈ​ជា​សមាជិក​គណៈកម្មាធិការ​កិច្ច​ការ​រដ្ឋ (SAC) ខណៈ​ពេល​មានការ​ផ្លាស់ប្ដូរ​ជាច្រើន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ឧត្ដម​ប្រជាជន ដែល​ជា​សភា​ប្រថាប់ត្រា​របស់​កូរ៉េខាងជើង​។​ សមាជិក​មិន​តិច​ជាង ៩​នាក់​នៃ​គណៈកម្មការ​នេះ​ត្រូវ​បាន​ដកចេញ ​រួម​ទាំង​អនុប្រធាន​ម្នាក់​របស់​ខ្លួនគឺ​លោក Pak Pong Ju និង​អ្នក​ការទូត​លោកស្រី Choe Son Hui ដែល​ជា​ស្ត្រី​ស្ថិត​ក្នុង​តំណែង​ជាន់ខ្ពស់​ដ៏​កម្រ​នៅ​ក្នុង​ឋានានុក្រម​កូរ៉េខាងជើង ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​។​ កាសែត​ផ្លូវការ Rodong Sinmun បាន​បង្ហាញ​រូបថត​របស់​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី​ចំនួន ៨​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​លោកស្រី Kim Yo Jong ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​ជា​ស្ត្រី​តែ​ម្នាក់​គត់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |