ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

តុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួនប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា

តុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួនប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា

(ភ្នំពេញ)៖ ប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស ដែលបានដឹកប្រេងប្រមាណ៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ត្រូវបានតុលាការឥណ្ឌូនេស៊ី កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ៧ពាន់ដុល្លារ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Eurasia review នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

តាមប្រភពដដែលនេះបានបញ្ជាក់ថា លោកត្រូវបានឃុំខ្លួនកាលពីសប្តាហ៍មុន ពីបទចូលចតនៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។ ប្រសិនលោក មិនបង់ប្រាកផាកពិន័យនេះទេ លោកនឹងត្រូវជាប់ទោសបន្ថែម១ខែទៀត។

ក្រោយការឃុំខ្លួនប្រធានក្រុមនាវារូបនេះ ប៉ុន្មានថ្ងៃក្រោយមកអាជ្ញាធរទីក្រុងហ្សាកាតា បានឃុំខ្លួននាវិក១៩នាក់ទៀត ដើម្បីសាកសួរ ដែលជាការឆ្លើយតបនឹងសំណើររបស់កម្ពុជា ដែលបានចោទថា នាវា MT Strovols ដែលគ្រប់គ្រងដោយក្រុមហ៊ុន World Tankers Management ថាបានលួចប្រេង ទើបបូមបានពីកម្ពុជាប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។

លោក Harry Goldenhardt អ្នកនាំពាក្យប៉ូលីសនៃខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមនាវិកទាំងនោះ ត្រូវបានសាកសួរដោយមន្រ្តីប៉ូលិសអន្តរជាតិ តាំងពីថ្ងៃសៅរ៍។

លោកបានបញ្ជាក់ថា «ការសាកសួរ គឺផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា និងលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចង់ឱ្យចាប់ខ្លួនក្រុមនាវិក និងបញ្ជូននាវា និងនាវិកមកកម្ពុជាវិញ»។

កាលពីចុងខែសីហាកន្លងមក អាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ដឹកប្រេងពីកម្ពុជា MT Strovols និងឃាត់ខ្លួនក្រុមនាវិកជាច្រើននាក់ បន្ទាប់ពីពួកគេបានលួចដឹកប្រេងឆៅ ដែលទើបបូមបានពីកម្ពុជាប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។

នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង៨៖០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជា ទៅជាមួយផងដែរ។

ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។

ក្រសួងរ៉ែ និងថាមពល កាលពេលកន្លងទៅបានសុំជំនួយពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោស និង យកប្រេងឆៅដែលជាទ្រព្យសម្បត្តិរបស់កម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយសារតែក្រោយពីនាវានេះ បានចាកចេញពីកម្ពុជា មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬដឹកប្រេងមកកម្ពុជាវិញឡើយ។

សូមជម្រាបថា KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បានចាប់ផ្តើមបូមប្រេងជាលើកដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុននេះប្រកាសថា ខ្លួនមានបំណុលជាច្រើន ដែលមិនអាចមានលទ្ធភាពសងនោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |