ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Liverpool គ្រោង​ពង្រីក​កីឡដ្ឋាន Anfield បន្ថែម ៧​ពាន់​កៅអី​ឱ្យ​រួចរាល់​មុន​រដូវ​កាល ២០២៣-២៤

Liverpool គ្រោង​ពង្រីក​កីឡដ្ឋាន Anfield បន្ថែម ៧​ពាន់​កៅអី​ឱ្យ​រួចរាល់​មុន​រដូវ​កាល ២០២៣-២៤

​បាល់ទាត់៖ ​ក្លិប​​ហង្ស​ក្រហម Liverpool បានបញ្ជាក់​ផ្លូវការ​ពី​គំរោង​ពង្រីក​កីឡដ្ឋាន Anfield របស់ខ្លួន​បន្ថែម ៧ពាន់​កៅអី​ទៀត​ឱ្យ​រួចរាល់​មុន​រដូវ​កាល ២០២៣-២៤​។ ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយនេះ​។

​​គំរោង​នេះ​ត្រូវបាន​បង្ហាញ​តាំងពី​ដើមរដូវ​កាល​ម្ល៉េះ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​។​ ​៧ពាន់​កៅអី​បន្ថែម​មានន័យថា Anfield នឹង​អាច​ផ្ទុក​ទស្សនិកជន​សរុប​បាន​ដល់​ទៅ ៦១០០០នាក់​។ ​​គំរោង​សាងសង់​នេះដែរ​ក៏​បូក​បញ្ចូលការសាងសង់​ផ្នែក​បន្ថែមទៀត​ ដើម្បី​សម្រួល​ដល់​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ដូចជា​ការប្រគុំ​តន្ត្រី និង​ការសំដែង​ផ្សេងៗ​ជាដើម​។ ​ការពង្រីក​សក្តានុពល​កីឡដ្ឋាន Anfield នេះ​នឹងត្រូវ​ចំណាយលុយ​ប្រមាណ ៦០លាន​ផោន​ដែល​នឹង​ធ្វើឱ្យ Anfield ក្លាយជា​កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​ទី៤ នៅ​អង់គ្លេស​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |