ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ក្រុម​ប្រឹក្សាធម្មនុញ្ញ ​ផ្សព្វផ្សាយ​ពីសៀវភៅគុណ​តម្លៃរដ្ឋធម្មនុញ្ញ ​អបអរខួបទី២៨ឆ្នាំ

ក្រុម​ប្រឹក្សាធម្មនុញ្ញ ​ផ្សព្វផ្សាយ​ពីសៀវភៅគុណ​តម្លៃរដ្ឋធម្មនុញ្ញ ​អបអរខួបទី២៨ឆ្នាំ

ភ្នំពេញ ៖ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានផ្សព្វផ្សាយពីសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បី​អបអរ​សាទរ​ទិវារំលឹកខួប ២៨ឆ្នាំ​ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណណាចក្រកកម្ពុជា និង​ធ្វើការ​បោះពុម្ភ ដើម្បីចែកជូនទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ​គណបក្សនយោបាយ អង្គការ​​មិនមែន​រដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថានទូត រួមទាំងគ្រឹះស្ថានអប់រំ ទាំងសាធារណៈ និងឯកជន រួមទាំង​ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងឱកាសផ្សព្វផ្សាយសៀវភៅរដ្ឋធម្មនុញ្ញ ចំនួន១០ម៉ឺនក្បាល និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មានប្រសាសន៍ថា ការបោះពុម្ពសៀវភៅនេះ ​គឺមានលក្ខណៈកាន់តែពិសេស និងកាន់តែ​ងាយស្រួល​ថែមទៀត ដោយបន្ថែមនូវកំណត់សម្គាល់បង្ហាញនូវកម្រងមាត្រារដ្ឋធម្មនុញ្ញទាំងអស់ តាមលំដាប់លេខរៀងនៃមាត្រានីមួយៗ ដែលត្រូវបានធ្វើវិសោធនកម្ម ដើម្បីសម្រួលដល់អ្នក​ប្រើប្រាស់​ឲ្យមានភាពងាយស្រួលមួយកម្រិតថែមទៀត អាចមើលឃើញក្នុងពេលតែមួយ នូវ​ខ្លឹមសារ​នៃមាត្រាដើម និងខ្លឹមសារវិសោធនកម្មនៃមាត្រានោះ ទោះបីជាមាត្រានោះ ត្រូវបានធ្វើ​វិសោធនកម្ម​ប៉ុន្មានលើកក៏ដោយ ។

ឯកឧត្តម បន្តថា ដោយយល់ឃើញឧត្តមប្រយោជន៍នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និង​ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ បានឯកភាពដាក់​បញ្ចូល​បទប្បញ្ញត្តិគ្រឹះមួយចំនួន ក្នុងកម្មវិធីសិក្សាកម្រិតបឋម ធម្យម និងថ្នាក់ទុតិយភូមិ ដោយបច្ចុប្បន្ន គណៈកម្មការចម្រុះ​នៃស្ថាប័ន​ទាំងពីរ បានរៀបចំខ្លឹមសាររួចរាល់អស់ហើយ រងចាំតែការ​បោះពុម្ព​បញ្ចូល ទៅក្នុងសៀវភៅ​សិក្សាថ្មី​តែប៉ុណ្ណោះ ។

ឯកឧត្តម អ៊ឹម ឈុនលឹម បានបញ្ជាក់ថា ក្នុងបរិបទនៃសុខសន្តិភាពពេញលេញ និងឯកភាពជាតិ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានផ្តល់នូវសមិទ្ធផលធំៗ ​សម្រាប់កម្ពុជា មានជាអាទិ៍១. កម្ពុជាឈាន​ឡើង​ជាសង្គមនីតិរដ្ឋ, ២.កម្ពុជាវិវត្តឈានឡើងជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស, ៣. កម្ពុជា អនុវត្តតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ទន្ទឹមនឹងការយកចិត្តទុកដាក់ ជួយឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ​មានកម្រិតសមរម្យ និង៤. កម្ពុជាជាដែនដីធ្វើឲ្យរស់ឡើងវិញ ព្រមទាំងថែរក្សានិង ពង្រីកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្ថែមថា សម្រាប់សមិទ្ធផលជាតិធំៗ ក្រោមដំបូល​នៃរដ្ឋ​ធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលកំពុងប្រារព្ធពិធីអបអរសាទរនេះ គឺជាមរតកជាតិ សម្រាប់ពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត បន្តថែរក្សាឲ្យបានគង់វង្ស ​និងប្រើប្រាស់ធ្វើជាធនធាន ដើម្បី​បន្តបេសកកម្មជាប្រវត្តិសាស្ត្រ ធ្វើឲ្យសម្រេចគោលដៅកម្ពុជា ​សម្រាប់ឆ្នាំ២០៣០ និងសម្រាប់​ឆ្នាំ២០៥០ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |