ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋម្នាក់ ដែលអះអាងថា ប្តីវាយធ្វើបាបនៅចិន

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋម្នាក់ ដែលអះអាងថា ប្តីវាយធ្វើបាបនៅចិន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋម្នាក់ ដែលនាងអះអាងថា ត្រូវប្តីវាយធ្វើបាបនៅប្រទេសចិន។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប្រាប់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ការដុតដៃដុតជើងអន្តរាគមន៍ពីរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីស្ត្រី ដែលអះអាងថា ខ្លួនជាជនរងគ្រោះផងនោះ អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម Tik Tok ជួយសង្គ្រោះនាងឱ្យបានមាតុភូមិនិវត្តន៍វិញ ក្រោយប្តីវាយធ្វើបាបអស់រយៈពេល ៤ឆ្នាំ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានទាក់ទងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ហើយនាយកដ្ឋានបានធ្វើទំនាក់ទំនងទៅស្ថានទូតកម្ពុជានៅចិន តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង Focal Point នៅប្រទេសចិន ដើម្បីរកអាសយដ្ឋាន ដែលស្ត្រីរងគ្រោះរស់នៅ។

លោកស្រី ជូ ប៊ុនអេង បានស្រង់របាយការណ៍ នាយកដ្ឋានមកបញ្ជាក់ថា៖ «រហូតដល់ពេលនេះនាយកដ្ឋានជំនាញ បានខិតខំស្រាវជ្រាវរកឃើញក្រុមគ្រួសារជនរងគ្រោះនៅខេត្តកំពង់ស្ពឺ លេខទំនាក់ទំនង និង Location របស់ជនរងគ្រោះនៅប្រទេសចិនហើយ និងបានផ្តល់ជូនព័ត៌មានទាំងនេះទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជានៅចិន និងជនបង្គោលក្រុមការងារមេគង្គឡានឆាន់រួចហើយ ដើម្បីមានមូលដ្ឋានអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះនៅប្រទេសគោលដៅ។ នាយកដ្ឋានកំពុងបន្តមានចំណាត់ការស្រាវជ្រាវរកមេខ្យល់ចាត់ការតាមច្បាប់»

នៅក្នុង Tik Tok នារីរងគ្រោះរៀបរាប់ថា នាងមានឈ្មោះ អាត់ សុភក្រ្ត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម្តាយឈ្មោះ ភី និងឪពុកឈ្មោះ អុល។ សុភក្ត្រ បានអំពាវនាវ ទាំងទឹកមុខក្រៀមក្រំ ដោយបញ្ជាក់ទៀតថា «សូមសម្តេច ហ៊ុន សែន ជួយនាងខ្ញុំផង ឱ្យបានទៅខ្មែរវិញ»

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |