ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

លោក គ្រូជំនាញជីកសិកម្ម ប្រចាំក្រុមហ៊ុន Great Privilege Co., Ltd បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយក្មេងស្ទាវមួយក្រុមជិះបុកនៅក្នុងចម្ការចន្ទី…

កំពង់ចាម÷ កាលពីវេលាម៉ោង៩:៦នាទីព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ
គួរឲ្យគួរឲ្យរន្ធត់ (ក្នុងដីចំកាមួយកន្លែង)ស្ថិតនៅក្នុងភូមិ ចំការអូអណ្តូងឃុំចំការអណ្តូង ស្រុកចំកាលើ ខេត្តកំពង់ចាម ក្នុងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យបុរស់ម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅពេទ្យ លោកសង្ឃ  រីឯម្នាក់ទៀតបានរងរបួសធ្ងន់ បញ្ជូនទៅសង្រោះនៅមន្ទីទ្យបង្អែកខេត្ត  ចំណែក
បុរសដែលបានស្លាប់បាត់បង់ជីវិតបន្តដឹកមកសង្គ្រោះមករាជធានីភ្នំពេញ នៅមន្ទីរពេទ្យលោកសង្ឃផងដែរ តែអកុសលបានដាច់ខ្យល់ស្លាប់ ភ្លាមៗនៅក្នុងមន្ទីរពេទ្យតែម្ដង ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះត្រូវបានគេស្គាល់ថា
ឈ្មោះ អឿ ធានី  ភេទប្រុសអាយុ ៤៣ឆ្នាំ  ជាបុគ្គលិកបំរើការក្នុងក្រុមហ៊ុនPrivilege Co., Ltd មានតួនាទី ជាប្រធានបច្ចេកទេសផ្នែកជីកសិកម្មទៅលើដំណាំគ្រប់ប្រភេទ
មានទីលំនៅបច្ចុប្បន្នផ្ទះលេខ 68A ផ្លូវលេខ៤សង្កាត់ សំរោងក្រោម
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  សព្វថ្ងៃមានគ្រួសាមានកូនចំនួន៥នាក់
ស្រី ២នាក់  ប្រុស ៣នាក់ ។
មុនពេលកើតហេតុរូបលោក តែងតែទៅបំពេញភារកិច្ចនិងការងារនៅក្រុមហ៊ុនរាល់ថ្ងៃដូចសព្វដង  លុះនៅព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ រូបលោកនិងក្រុមការងារបានទៅ មើលចំការអតិថិជនមួយកន្លែង ដែលបានប្រើប្រាស់ជីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងចំណុច ភូមិចំកាអណ្តូង ឃុំចំការអណ្តូង ស្រុកចំកាលើខេត្តកំពង់ចាម
*បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មាន Fast News បានអោយដឹងថា

ជនរងគ្រោះនិងក្រុមការងារក៏ដូចជាម្ចាស់ចម្ការបាន ជិះម៉ូតូចូលទៅក្នុងចម្ការ មានគ្នាចំនួនពីរនាក់ ដោយរូបជនរងគ្រោះជាអ្នកអង្គុយខាងក្រោយ នៅពេលជិះជិតដល់ចំការ  ស្រាប់តែ មានក្មេងស្ទាវមួយក្រុមជិះម៉ូតូ មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវទៅលើម៉ូតូ បានមកបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលអោយ រងកាសន្លប់បាត់ស្មារតី នឹងរងរបួសធ្ងន់ម្នាក់ បានបញ្ជូនមកសង្រោះនូវមន្ទីពេទ្យបង្អែកភ្លាមៗដែរ  តែដោយសារតែងសភាពគ្រោះថ្នាក់នេះធ្ងន់ធ្ងពេកទើបមិនអាចជួយបាន ចំណែកជនបង្ករត្រូវបាន ម្ចាស់ចំការឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋានដោះស្រាយតាមច្បាប់។
ចំណែកជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯចំណែកជូនបង្កងត្រូវបាន សមត្ថកិច្ចឃុំខ្លួន បណ្ដោះអាសន្នរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ បន្ទាប់ពីការធ្វើបុណ្យជូនជនរងគ្រោះខាងលើរួចទើធ្វើការដោះស្រាយតាមក្រោយ៕
ដោយ: លោក រ៉ូប៊ី

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |