ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការដោះបញ្ហាតូចធំ​ទាំងអស់​ឲ្យតែ​មាន​ភាព​សាមគ្គីគ្នា

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការដោះបញ្ហាតូចធំ​ទាំងអស់​ឲ្យតែ​មាន​ភាព​សាមគ្គីគ្នា

ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មិនថាបញ្ហាតូច ឬធំនោះឡើយ គឺកម្ពុជាមានសមត្ថភាពដោះស្រាយបានទាំងអស់ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរតែមួយដូចគ្នា បើទោះកម្ពុជាបានកំពុងជួបនូវវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនូវជំងឺនេះ ថែមទាំងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបផងដែរ។

តាមរយៈផេកហ្វេសបុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា ផុសចេញពីទឹកចិត្តរបស់ឯកឧត្តម និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើនូវ​សេចក្តីនឹករឭក និងថ្លែងអំណរគុណជូនចំពោះ អ៊ុ ពូ មីង បងប្អូនជាកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ តាមរយៈអំណោយជាស្បៀងអាហារ អាវភ្លៀង និងថ្នាំពេទ្យមួយចំនួននៅពេលនេះ។

ឯកឧត្តម បានបន្តថា កងកម្លាំងនគរបាលជាតិបានបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការថែររក្សា​សណ្តាប់​ធ្នាប់ និងសន្តិសុខសង្គម ហើយសកម្មភាពទាំងនេះ ពិតជាមានតម្លៃណាស់​សម្រាប់ភាព​សុខសាន្ត​របស់យើងទាំងអស់គ្នា។

កងកម្លាំងនគរបាលជាតិរបស់យើង មិនថា​ក្នុងដំណាក់កាល​មុនកូវីដ១៩ ក្នុងពេលកូវីដ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេល​ស្ងប់ស្ងៀម ឬ​ពេល​ចលាចល​ណាមួយក្នុងការ​អនុវត្ត​ការងារ​ដើម្បីជួយ​សម្រួល​ចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ ​សុខសុវត្ថិភាព សុខដុមរមនា សម្រាប់​ប្រជាជន​ក្នុងរាជធានីភ្នំពេញជាដើម។

ឯកឧត្តម បានលើកឡើងថា«ពិតណាស់នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាក​ដោយ​សារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមាន​ភព្វសំណាង ​ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លៀសវៃ​របស់សម្តេចតេជោ។ ក្នុងនោះ​ការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនដល់ អ៊ុំពូមីង បងប្អូន និងក្រុមគ្រួសារបាន​បង្ហាញ​ពីការគិតគូរយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ទោះបីជាស្ថិតក្នុងការលំបាក ក៏ជីវភាពរបស់បងប្អូនត្រូវបានដាក់ជា​អាទិភាព ពោលគឺប្រាក់​បៀវត្ស និងប្រាក់បំណាច់នានា​របស់​កងកម្លាំងទាំងអស់ត្រូវបានរក្សាស្ថានភាពដដែល។

ការដើរឆ្លងនូវវិបត្តិនេះ ដោយខ្មែរខ្លួនឯង ​ឆ្លុះបញ្ចាំង​ថា យើងមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការ​ដោះ​ស្រាយបញ្ហា ទោះតូច ឬធំ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរ​តែមួយ​​​​ដូចគ្នា»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអំណោយទាំងនោះ រួមមាន ថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០កេស អាវភ្លៀងចំនួន ១,០០០អាវ ភេសជ្ជៈ​កូកាកូឡាចំនួន ២០០កេស ទឹកសម្លាប់មេរោគចំនួន ២ ធុង និងវីតាមីនC ចំនួន ៥កេស សម្រាប់ ប្រើប្រាស់ ក្នុងការបង្ការ និង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

អំណោយសប្បុរសធម៌នេះ បានប្រគល់ជូនដោយផ្ទាល់ដល់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ។

តាមរយៈផេកហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងផងដែរថា អំណោយដ៏តិចតួច​របស់​ឯកឧត្តម និងក្រុមគ្រួសារនៅពេលនេះ គ្រាន់តែអាចជួយសម្រួលជីវភាព អ៊ុំ ពូមីង បងប្អូន បានមួយកម្រិតតែប៉ុណ្ណោះ តែវាពិតជាបានបង្ហាញថា គ្រប់ពេលវេលា យើងទាំងអស់គ្នាតែងតែគិតដល់ និងអរគុណចំពោះកិច្ចប្រឹងប្រែងទាំងនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |