ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង្គការសហប្រជាជាតិ ផ្តល់ជ័យលាភីដល់កម្ពុជា ដែលអនុវត្តបានល្អកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍

អង្គការសហប្រជាជាតិ ផ្តល់ជ័យលាភីដល់កម្ពុជា ដែលអនុវត្តបានល្អកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានសម្រេចផ្តល់ជ័យលាភី ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណោម ៦ប្រទេស នៅតំបន់អាស៉ីប៉ាស៉ីហ្វិក ដែលបានអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) បានល្អប្រសើរ។ នេះជាការបញ្ជាក់របស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ។

បើតាមលោកជំទាវ ជូ ប៊ុនអេង ការទទួលបានជ័យលាភី ពីការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បង្ហាញមួយផ្នែកថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មានភាពវិជ្ជមាន។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជារបស់យើងបានទទួលនូវការគាំទ្រក៏ដូចជាការស្វាគមន៍ ពីអង្គការសហប្រជាជាតិ ដែលគេហៅថា បណ្តាញទេសន្តរប្រវេសន៍អង្គការសហប្រជាជាតិ ទទួលឲ្យទៅជាប្រទេសជ័យលាភី នៅក្នុងការអនុវត្តកតិកាសញ្ញា GCM»

លោកជំទាវជូ ប៊ុនអេង បន្ថែមថា អង្គការសហប្រជាជាតិ បានផ្តល់ជ័យលាភីដល់កម្ពុជា ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅឆ្នាំ២០២០ ដែលមានន័យថា កម្ពុជាទទួលបានជំនួយពីការអង្គការសហប្រជាជាតិ ក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។ សម្រាប់ឆ្នាំ២០២១នេះ អង្គការសហប្រជាជាតិ ក៏បន្តផ្តល់ជំនួយទៀតផងដែរ។

មូលហេតុនៃការទទួលបានជ័យលាភី ដោយសារកតិកាសញ្ញា GCM គឺកម្ពុជាបានចូលរួមយ៉ាងពេញទំហឹងតាំងពីដើមទី មានន័យថា តាំងពីដំណើការរៀបចំដំបូង កម្ពុជាបានចូលរួមធ្វើនៅថ្នាក់ជាតិ ថ្នាក់តំបន់ ដែលមានទាំងអាស៉ីប៉ាស៉ីហ្វិក អឺរ៉ុប និងពិភពលោក និងរហូតឈានដល់ចុះហត្ថលេខា អនុម័តទទួលស្គាល់តែម្តង។

លោកជំទាវបន្តថា «អញ្ចឹងនៅពេលយើងអនុម័ត តាមធម្មតាមប្រមុខរាជរដ្ឋាភិបាល ទៅចូលរួម តែដោយសារតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលនោះមានបេសកកម្មធំមួយនៅក្រៅប្រទេស ក៏បានផ្ទេរសិទ្ធិឲ្យខ្ញុំទៅ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ហើយយើងក៏មានឈ្មោះ ក្នុងការចូលរួមរៀបចំកតិកាសញ្ញាហ្នឹង។ ឥឡូវនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែង ទៅក្នុងដំណើរការនៃការរៀបចំកតិកាសញ្ញាពិភពលោក គឺយើងត្រូវបានទទួលស្គាល់ ជាប្រទេសជ័យលាភីមួយ នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិកយើង ក្នុងចំណោមប្រទេស ចំនួន៦»

លោកជំទាវ ជូ ប៊ុនអេង បន្តថា កម្ពុជាបានចូលរួមប្រជុំជាមួយ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកតិកាសញ្ញា GCM ចំនួន ៣លើក ធំៗមកហើយ។ ជាទូទៅ នៅឆ្នាំ២០២២ គឺមានគម្រោងថា ប្រទេសហត្ថលេខីនឹងធ្វើសេចក្តីរាយការណ៍ ក៏ដូចជាផ្លាស់ប្តូរលទ្ធផល មេរៀន និងបទពិសោធន៍ នៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកនេះ បានជោគជ័យ នាឆ្នាំ២០២២។ គម្រោងដើម ត្រូវប្រជុំនៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ប្រហែលជាត្រូវធ្វើតាមប្រព័ន្ធអនឡាញ Zoom វិញ។

សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |