ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជាទិញរថយន្តពន្លត់​អគ្គិភ័យ​ ដែល​បាញ់​បានកម្ពស់​ឡើង​លើ​១០០ម៉ែត្រ​ ជាលើក​ដំបូង​ចំនួន​២គ្រឿង

កម្ពុជាទិញរថយន្តពន្លត់​អគ្គិភ័យ​ ដែល​បាញ់​បានកម្ពស់​ឡើង​លើ​១០០ម៉ែត្រ​ ជាលើក​ដំបូង​ចំនួន​២គ្រឿង

ភ្នំពេញ ៖ ខណៈដែលប្រទេសកំពុងមានការអភិវឌ្ឍ ហើយ​អគារ​បានកំពុងរីក​ស្គុះស្គាយ​ជាបន្តបន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំនោះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចបញ្ជាទិញរថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មានបច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពបាញ់ទឹកឡើង​លើ​កម្ពស់​រហូត​ដល់១០០ម៉ែត្រ ចំនួន២គ្រឿង​ជាដំណាក់កាលទីមួយ ដើម្បីទុកបម្រុងពន្លត់អគ្គិភ័យ​ដែលកើតឡើង​ដោយយថាហេតុណាមួយ សម្រាប់អគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្វើការប្រគល់ថយន្ត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាន​បង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានលើកឡើងថា រថយន្តពន្លត់អគ្គិភ័យដែលប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញជាលើកដំបូងនេះ គឺបានផលិតនៅប្រទេសលោកខាងលិច ហើយមានតម្លៃរាប់លានដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយមានធុងផ្ទុកទឹកបានចំនួនបីពាន់លីត្រ និងហ្វម ​(ទឹកសាប៊ួរ)ចំនួនមួយពាន់លីត្រ មានជណ្ដើរឡើងរហូតដល់កម្ពស់៥៤ម៉ែត្រ និងកម្លាំង​ទឹក​បាញ់បានយ៉ាងលឿនជាងរថយន្តធម្មពន្លត់អគ្គិភ័យធម្មតាមផងដែរ។

យ៉ាងណាក៏ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែរថយន្ត​ពន្លត់អគ្គិភ័យ​នេះ មានបច្ចេកវិទ្យាទំនើប ហើយអាចបាញ់បានឡើងលើខ្ពស់​រហូត​ដល់១០០ម៉ែត្រ​ក៏ពិតមែន ប៉ុន្តែវាមិនអាចចូលទៅផ្លូវតូចៗ បាននោះឡើយ ពោលគឺផ្លូវចាប់​ពី៧ម៉ែត្រឡើង​ទៅទើប​វា​អាចធ្វើការកើត ហើយប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |