ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Pacquiao បង្ហាញអារម្មណ៍ក្រោយចាញ់ Ugas បាត់បង់ខ្សែក្រវ៉ាត់ WBA Super Welterweight

Pacquiao បង្ហាញអារម្មណ៍ក្រោយចាញ់ Ugas បាត់បង់ខ្សែក្រវ៉ាត់ WBA Super Welterweight

(ម៉ានីល)៖ Manny Pacquiao បានបង្ហាញអារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយពេលមួយថ្ងៃ ពីការចាញ់អ្នកប្រដាល់សញ្ជាតិគុយបា Yordenis Ugas បាត់បង់ខ្សែក្រវ៉ាត់ WBA Super Welterweight ដែលជាខ្សែក្រវ៉ាត់ទម្ងន់មធ្យមពិភពលោក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលជាការប្រកូតត្រូវបានបញ្ចប់ដោយឯកច្ឆនពីអជ្ញាកណ្តាល។

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅលើបណ្តាញសង្គមបុរសខ្លាំងប្រដាលសកលប្រចាំអាស៊ី Manny Pacquiao បានបង្ហាញអារម្មណ៍ថា «ខ្ញុំសូមអរគុណដល់ព្រះ ដែលបានផ្ដល់កម្លាំងក្នុងការវៃ ហើយអរគុណគ្រួសារខ្ញុំដែលតែងតែនៅជិតខ្ញុំ ហើយចូលរួមអបអរចំពោះ Ugas និងក្រុមពួកគេ នៅពេលដែលខ្ញុំសង្ឃឹមលទ្ធផលផ្សេងក៏ដោយ ខ្ញុំជូនពរឲ្យគាត់ល្អជានិច្ច»

ដោយលោកក៏បានបន្តទៀតថា «សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ទូទាំងពិភពលោកដែលបានទស្សនា និងអរគុណអ្នកគាំទ្រជនជាតិហ្វីលីពីនទាំងអស់ដែលគាំទ្រខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ដែលបានក្លាយជាអ្នកតំណាងប្រទេសខ្ញុំ ដោយសុំទោសដែលខ្ញុំមិនអាចផ្តល់ជ័យជម្នះបានដល់អ្នក, ប៉ុន្តែខ្ញុំខំអស់ពីសមត្ថភាពហើយ ចេញពីបេះដូងខ្ញុំ សូមជូនពរអ្នកទទួលបានពរពីព្រះ»

រំលឹកផងថា បុរសវ័យ ៤២ឆ្នាំ Manny Pacquiao ប្រកួតចាញ់ Yordenis Ugas សញ្ជាតិគុយបា ក្នុងការប្រកួត ១២ទឹកពេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រដាល់សកលកម្រិតទម្ងន់មធ្យមពិភពលោក WBA Super Welterweight នៅសហរដ្ឋអាមេរិក ដោយនេះជាការបរាជ័យរបស់ Manny Pacquiao នៃរយៈពេល ២ឆ្នាំបន្ទាប់ពីដណ្តើមបានពីកីឡាករ Keith Thurman កាលឆ្នាំ២០១៩៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |