ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អំណោយសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩របស់កម្ពុជា ត្រូវបានរៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅមីយ៉ាន់ម៉ានៅព្រឹកស្អែក

អំណោយសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ១៩របស់កម្ពុជា ត្រូវបានរៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅមីយ៉ាន់ម៉ានៅព្រឹកស្អែក

(ភ្នំពេញ)៖ អំណោយជាសម្ភារបរិក្ខារពេទ្យ ដែលរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភទៅប្រទេសមីយ៉ាន់ម៉ា រួមមាន៖ ម៉ាសចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង បានរៀបចំរួចរាល់ដាក់លើយន្ដហោះពិសេសហើយ ដើម្បីត្រៀមដឹកជញ្ជូនទៅមីយ៉ាន់ម៉ា នៅព្រឹកស្អែកនេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «ថ្ងៃនេះក្រុមការងារយើងបានរៀបចំនូវសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រួចរាល់ហើយ ដើម្បីតៀមដឹកជញ្ជូនទៅមីយ៉ាន់ម៉ា ហើយនេះជាលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានផ្ដល់អំណោយ ជាថវិកា និងគ្រឿងបរិក្ខារពេទ្យជូនដល់ប្រទេសមួយនេះ»

លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា «កន្លងមករាជរដ្ឋាភិបាលកម្ពុជាយើង បានឧបត្ថម្ភអំណោយជាថវិកា និងសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធជំងឺកូវីដ១៩ ដល់ប្រទេសចំនួន៥ រួចមកហើយ ចំពោះមីយ៉ាន់ម៉ាជាលើកទី២ ដោយសារប្រទេសមួយនេះ មានការរាតត្បាតជំងឺកូវីដ១៩កាន់តែខ្លាំង ពិសេសប្រភេទថ្មី Delta។ ដូច្នេះក្នុងនាមជាមិត្តភក័្រ ក្នុងប្រទេសជាសមាជិកអាស៊ាន និងជាប្រទេសជិតខាងផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា លោកមិនអាចមើលនឹងភ្នែកនោះទេ ទោះកម្ពុជាយើងកំពុងតែជួបការផ្ទុះការរាតត្បាតវីរុសកូវីដ១៩ ប្រភេទ Delta និងAlpha ច្រើនក៏ដោយ សម្ដេចតេជោ នៅតែគិតគូរជួយប្រទេសជាមិត្ដជានិច្ច»

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ស្អែកនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តំណាងសម្ដេចតេជោ ហ៊ុន សែន នឹងនាំយកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនមីយ៉ាន់ម៉ា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺជាបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា សម្តេចជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី៥ ក្នុងប្រទេសសមាជិកអាស៊ាន ដែលការរីករាលដាលជំងឺកូវីដ១៩ខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មេរោគបំប្លែងថ្មីដែលតា កំពុងវាយលុកយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសមួយនេះផងដែរ។ បច្ចុប្បន្ន មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ៣៥ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺននាក់។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាសប្រមាណ ២លានម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |