ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចេញ​សេចក្ដីណែនាំ​ឲ្យ​គណៈកម្មការ​ផ្គូផ្គង​ពង្រឹង​តួនាទី​របស់​ខ្លួន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចេញ​សេចក្ដីណែនាំ​ឲ្យ​គណៈកម្មការ​ផ្គូផ្គង​ពង្រឹង​តួនាទី​របស់​ខ្លួន

ប្រដាល់៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ចេញ​សេចក្ដីណែនាំ​ ដល់​គណៈកម្មការ​ផ្គូផ្គងដើម្បី​ពង្រឹង​តួនាទី និង​ការ​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ក្នុង​ការ​រៀប​ចំ​ការ​ផ្គូផ្គង​គូប្រកួត​ដល់​កីឡាករ​-​កីឡា​ការិនីដើម្បី​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​កម្រ​តិ​ខ្ពស់។

ការ​ចេញ​សេចក្ដីណែនាំ​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​ពិនិត្យ​ឃើញ​ការងារ​ផ្គូផ្គង​កន្លងមក ​មាន​ភាព​ខ្វះខាត និង​មាន​ភាព​អ​សក​កម្ម​ខ្លះ​ៗ ចំពោះ​កីឡាករ​-​កីឡា​ការិនីក្នុង​ការ​ប្រកួត​មិន​ឈរ​ទឹក មិន​សូវ​មាន​វិន័យ ខ្វះ​ភាព​រឹងមាំ ខ្វះ​កម្លាំងកាយ ខ្វះ​កម្លាំង​អំណត់ មិន​មាន​ភាព​រឹង​មាំ​ខាង​ផ្នែក​បច្ចេកទេស។ ហើយ​ពេលខ្លះ ការ​ផ្គូផ្គង​រួចហើយមានការ​ដោះដូរ​ឡើងវិញ​ជា​ញឹកញាប់ និង​មិន​សម​ហេតុផលដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត។​ ​ដូច្នេះ​សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​សេចក្ដីណែនាំ ៨​ចំណុចដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ជៀស​ផុត​ពី​ចំណុច​ប្រឈម​ផ្សេងៗរួមមាន​៖

​ទី​១-​គណៈកម្មការ​ផ្គូផ្គង ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​សហការ​ផ្ទាល់​ជាមួយ​បណ្ដាល​សមាគម ក្លិប ឬ​គ្រូ​បង្វឹកដែល​ជា​តំណាងសហការ​ទំនាក់ទំនង ​ការ​ផ្គូផ្គង​ការប្រកួត​សម្រាប់​កីឡា​តាម​រូបភាព ឬ​វិធី​សាស្ត្រ​ផ្សេងៗ និង​ពេលវេលា​កំណត់ ទាំង​ពេលវេលា​ផ្គូផ្គង និង​គូប្រកួត​របស់​កីឡាករ​-​កីឡា​ការិនីតាម​ការកំណត់ ​របស់​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​នីមួយៗ ការងារ​ផ្គូផ្គង​គូប្រកួត​នេះ មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្គូផ្គង​ដោយ​ផ្ទាល់​ជាមួយ​កីឡាករ-កីឡា​ការិនី​ជាដាច់​ខាត។​

​ទី​២-​បណ្ដា​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាងត្រូវ​ពិនិត្យ និង​ធ្វើការ​ជ្រើសរើស​នូវ​សមាសភាព​កីឡាករ​-​កីឡា​ការិនីដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន ត្រូវ​មាន​កម្លាំងកាយ កម្លាំង​អំណត់ និង​មាន​ភាព​រឹងមាំ​ខាង​បច្ចេកទេស មាន​វិន័យ មាន​ការហាត់​ហ្វឹកហ្វឺន​ត្រឹមត្រូវ​តាម​កម្មវិធី​ច្បាស់លាស់។​

​ទី​៣-​គណៈកម្មការ​ផ្គូផ្គង​ ត្រូវ​យក​អស់ពី​ស្មារតី កម្លាំងកាយ​ចិត្ត​ទទួលខុសត្រូវ​ការងា​រ​ផ្គូផ្គង ត្រូវ​ស្ដាប់​ប្រវត្តិ​របស់​កីឡាករ​-​កីឡា​ការិនី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ការងារ​ផ្គូផ្គងធានា​បាន​នូវ​កម្រិត​បច្ចេកទេស និង​សមត្ថភាព​ក្នុង​ការ​ប្រកួត​ឲ្យ​មាន​កម្រិត​ប្រហាក់​ប្រហែលគ្នា ធានា​ដល់​គុណ​ផល និង​ស្មារតី​កីឡា​ក្នុង​ពេល​ប្រកួត។​

​ទី​៤-​គណៈកម្មការ​ផ្គូផ្គង ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ មាន​ទស្សនៈ​គ្រប់​ជ្រុងជ្រោយក្នុង​ការ​អភិវឌ្ឍ​សមាគម ក្លិប និង​ធនធាន​កីឡាករ​-​កីឡា​ការិនី​ក្នុង​ការ​ផ្គូផ្គង​ត្រូវ​មាន​សមត្ថភាព មាន​តម្លាភាព ចែករំលែក​ដល់​គ្រប់​សមាគម ក្លិប គ្រប់​បណ្ដាល​ល​រាជធានី​-​ខេត្ត។ ត្រូវ​មាន​ទស្សនៈ​វិស័យ​ពង្រឹង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​គ្រប់​កម្រិត។​

​ទី​៥-​គណៈកម្មការ​ផ្គូផ្គង បន្ទាប់ពី​ការ​ផ្គូផ្គង​ដែល​បាន​ឯកភាព​គ្នារវាង​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាង​នោះ​ត្រូវ​មាន​កំណត់ត្រា កិច្ចសន្យា និង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់ ឈ្មោះ​កីឡាករ​-​កីឡា​ការិនី ថ្ងៃខែ​ឆ្នាំ ប្រកួត និង​ទីកន្លែង​ដែល​ត្រូវ​ប្រកួត។​

​ទី​៦-​ចំពោះ​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាង ដែល​បាន​ឯកភាព​គ្នា​ព្រមព្រៀងគ្នា​ក្នុង​ការ​បញ្ជូន​ឈ្មោះ​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ការប្រកួត ដែល​បាន​កំណត់​ឈ្មោះ​កីឡាករ​-​កីឡា​ការិនី​ពេលវេលា និង​ទីកន្លែង​ប្រកួត​ហើយ​នោះ ត្រូវ​គ្រប់គ្រង និង​ហាត់​ហ្វឹកហ្វឺន​ដល់​កីឡាករ​-​កីឡា​ការិនី​ទាំងនោះ​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ប្រកួត​ជាដាច់ខាត។​

​ទី​៧-​គណៈកម្មការ​ផ្គូផ្គង ត្រូវ​ធ្វើ​កំណត់ត្រា កំណត់​តម្លៃ​ខ្លួន​កីឡាករ-កីឡា​ការិនី​ឲ្យ​បាន​ត្រឹមត្រូវ​ដែល​បាន​ឯកភាព​គ្នារវាង​គណៈកម្មការ​ផ្គូផ្គង និង​ស្ថានីយ​ទូរទស្សន៍​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ។ ការកំណត់​តម្លៃ​ខ្លួន​កីឡាករ-កីឡា​ការិនី​ក្នុង​ការ​ប្រកួត ត្រូវ​ផ្អែក​តាម​កម្រិត​សមត្ថភាព បច្ចេកទេស និង​គុណ​ផល​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ដែល​សហព័ន្ធ​បាន​កំណត់ ៣​កម្រិត​គឺ​មាន​កម្រិត​ធម្មតា កម្រិត​ជើងឯក​រង និង​កម្រិត​ខ្ពស់។​

​ទី​៨-​គណៈកម្មការ​ផ្គូផ្គង គ្រប់​ស្ថានីយ​ទូរទស្សន៍បន្ទាប់ពី​ការ​ផ្គូផ្គង​បាន​រួចរាល់​ចប់​សព្វគ្រប់ ត្រូវ​បញ្ជូន​ឯកសារ​មក​តម្កល់ទុក​នៅ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​របស់​សហព័ន្ធ ដើម្បី​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ជា​ផ្លូវការ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |