ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ភៀសខ្លួន​ចេញពី​ប្រទេស​ ខណៈ​អាមេរិក​ប្រញាប់ប្រញាល់​ចាកចេញ​ពេល​ពួក​តា​លី​បង់​គ្រប់គ្រង​អំណាច​

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ភៀសខ្លួន​ចេញពី​ប្រទេស​ ខណៈ​អាមេរិក​ប្រញាប់ប្រញាល់​ចាកចេញ​ពេល​ពួក​តា​លី​បង់​គ្រប់គ្រង​អំណាច​

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ក្រុម​តា​លី​បង់​ និង​ក្រុម​យុទ្ធជន​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុលឈាន​ដល់​ការ​ដណ្ដើម​អំណាច​នយោបាយ​។

២០​ឆ្នាំ​បន្ទាប់ពី​បាន​ផ្តួល​រំលំ​របប​សកម្ម​ប្រយុទ្ធ អាមេរិក​ដែល​បាន​ប្រញាប់ប្រញាល់​ចាក​ចេញ​ពី​ប្រទេស ​បន្ទាប់ពី​ការ​បាត់​បង់ជីវិត​ជនជាតិ​អាមេរិក​រាប់​ពាន់​នាក់ និង​ប្រាក់​រាប់ពាន់​លាន​ដុល្លារ បាន​បរាជ័យ​ក្នុង​ការ​នាំមក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​យូរអង្វែង​។​ ​ការ​ចាកចេញ​របស់​ប្រធានាធិបតី Ashraf Ghani និង​ការ​ជម្លៀស​បុគ្គលិក​ទាំង​អស់​ចេញពី​ស្ថានទូត​អាមេរិក​ភ្លាមៗ បន្ទាប់ពី​ការ​វាយ​លុក​របស់​ពួកតា​លី​បង់​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស ​ដែល​នាំមក​នូវ​ការ​បញ្ចប់​ដ៏​អាម៉ាស់​ចំពោះ​វត្តមាន​យោធា​អាមេរិក ​បន្ទាប់ពី​ពីរ​ទសវត្សរ៍​មកនេះ​។​ ​ក្រោយមក​វីដេអូ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera បាន​បង្ហាញ​ពី​រូបភាព​យុទ្ធ​ជនតា​លី​បង់​ប្រដាប់​ដោយ​អាវុធ ​នៅ​ខាងក្នុង​វិមាន​ប្រធានាធិបតី​កំពុង​អង្គុយ​លើ​កៅអី កាន់​កាំភ្លើង​ដើរ​ជុំវិញ ​និង​ថតរូប​ឲ្យ​គ្នា​ទៅវិញទៅមក​។

​លោក Abdullah Abdullah ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ផ្សះផ្សា​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​បញ្ជាក់​ពី​របាយការណ៍​ដែល​ថា​ លោក Ghani បាន​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ​ក្រុមការងារ​របស់​លោក Ghani បាន​បញ្ជាក់​ពី​ការ​ចាក​ចេញ​របស់​លោក​ទៅកាន់​ស្ថានីយ​ទូរទស្សន៍ CNBC។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​លោក លោក Ghani ដែល​បាន​និយាយ​ថា​ លោក​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ចៀសវាង​ការ​បង្ហូរ​ឈាម​ មិនបាន​បញ្ជាក់​ពី​ទីតាំង​ ឬ​ទិសដៅ​របស់​លោក​ទេ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |