ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អតីត​ខ្សែប្រយុទ្ធ Atletico Madrid, Diego Costa រក​ទ្រនំ​ឃើញ​តែ​មិនមែន​នៅ​អឺរ៉ុប​

អតីត​ខ្សែប្រយុទ្ធ Atletico Madrid, Diego Costa រក​ទ្រនំ​ឃើញ​តែ​មិនមែន​នៅ​អឺរ៉ុប​

បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Atletico Madrid និង Chelsea, Diego Costa រក​ឃើញ​ទ្រនំ​ថ្មី​ហើយ​តែ​មិនមែន​នៅ​ទឹកដី​អឺរ៉ុបឡើយ ​គឺ​នៅ​ទឹកដី​ប្រេ​ស៊ី​ល​ជាមួយ​ក្លិប​ Atletico Mineiro បន្ទាប់ពី​ចំណាយ​ពេល ៨​ខែ​នៅ​ទំនេរ​ពី​អាជីព​។​ ​​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី Atletico Madrid កាលពី​ខែធ្នូ​ចុងឆ្នាំ២០២០ បន្ទាប់ពី​ស្នើសុំ​ក្លិប​ដើម្បី​បញ្ចប់​កិច្ចសន្យា​មុន​កំណត់​។

នៅ​ជាមួយ Atletico Madrid កន្លងទៅ​គឺជា​លើក​ទី២ សំរាប់ Diego Costa តែ​ការមកដល់​ទឹកដី Madrid លើក​ទី២ នេះ Costa មិនមែនជា​ជំរើស​ទី១ ដូច​មុន​ឡើយ​។​ ​​Diego Costa ដែលមាន​ដើមកំណើតធំធាត់​នៅ​ទឹកដី​ប្រេ​ស៊ី​ល និង​ធ្លាប់​លេង​ឱ្យ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​ប្រកួត​មិត្តភាព​ពីរលើក​នៅ​ឆ្នាំ២០១៣ នោះក្រោយមក​ក៏​ទទួលបាន​សញ្ជាតិ​អេ​ស្ប៉ា​ញ និង​ប្រកាសថា​ ខ្លួន​ចង់​ប្រកួត​តំណាងឱ្យប្រទេស​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ២០១៤​។​ ​​Costa ធ្លាប់មាន​អាជីព​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ដោយ​ឈ្នះ​ជើងឯក English Premier League ពីរលើក​ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន ៥៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២០លើក​។

តែ​ក្រោយមក Costa នៅពេល​វិសមកាល​នៅ​ទឹកដី​កំណើត​ប្រេ​ស៊ី​ល ​ក៏បាន​បដិសេធ​មិន​ត្រលប់​មក​ក្លិប​វិញ​ក្រោយអ្នកចាត់ការ Chelsea នៅពេលនោះ​លោក Antonio Conte ឱ្យ​ត្រលប់មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម​បម្រុង មុនពេល​ត្រូវបាន​លក់​ចេញទៅ Atletico Madrid វិញ​។​ ​​តែ​របួស​បាន​ធ្វើឱ្យ​រូបគេ​លេង​បាន​ត្រឹម ៤៣ប្រកួត​ក្នុង​លី​គ​នៃ​រយៈពេល ៣ឆ្នាំ​ចុងក្រោយ​ជាមួយ Atletico Madrid រកបាន ១២គ្រាប់​មុនពេល​សុំ​ចាក​ចេញពី​ក្លិប​ដោយ​ហេតុផល​ផ្ទាល់ខ្លួន​។ ​​ក្លិប​ថ្មី​របស់ Costa, Atletico Mineiro កំពុង​ឈរលើ់​គេ​ក្នុង​តារាង​ដាច់ ៥ពិន្ទុ​នៅ​ក្របខណ្ឌ​កំពូល​ប្រេ​ស៊ី​ល Serie A៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |