ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើង​៖ ​កូរ៉េខាងត្បូង និង​អាមេរិក​នឹង​ទទួល​ផល​អាក្រក់​ ព្រោះតែ​នៅ​បន្តធ្វើ​​សម​យុទ្ធ​យោធា​

កូរ៉េខាងជើង​៖ ​កូរ៉េខាងត្បូង និង​អាមេរិក​នឹង​ទទួល​ផល​អាក្រក់​ ព្រោះតែ​នៅ​បន្តធ្វើ​​សម​យុទ្ធ​យោធា​

​កូរ៉េខាងជើង​៖ កូរ៉េខាងត្បូង​បាន​និយាយ​ថា​ កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​ទូរស័ព្ទ​តាម​ធម្មតា ​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​អន្តរ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​សីហា​ទេ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក​អំពី​ស​ម​យុទ្ធ​យោធា​រួមគ្នា​ប្រចាំ​ឆ្នាំ​ដែល​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ​។​

លោកស្រី Kim Yo Jong ជា​ប្អូនស្រី​ដ៏​មានអំណាច​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ​បាន​ចោទ​កូរ៉េខាងត្បូង​ថា​ មាន​អាកប្បកិរិយា​មិន​សម​ហេតុផល​ចំពោះ​ការ​បន្ត​ធ្វើ​សម​យុទ្ធ ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​យល់ព្រម​ត​ភ្ជាប់​ ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ឡើងវិញ​កាលពី​ចុងខែ​កក្កដា​ដែល​បាន​កាត់ផ្ដាច់​កាលពី​ឆ្នាំមុន ​ស្រប​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​។​ ​ប្រភព​យោធា​បាន​ប្រាប់​សារព័ត៌មាន ​Reuters ថា​ ប្រទេស​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើ​សម​យុទ្ធ​ដូច​ទៅ​នឹង​កុំព្យូទ័រ​នៅ​សប្ដាហ៍​ក្រោយ ​ប៉ុន្តែ​សម​យុទ្ធ​ដំណាក់កាល​ដំបូង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ធ្វើឡើង​ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោកស្រី Kim Yo Jong បាន​និយាយ​ថា​ សម​យុទ្ធ​នេះ​គឺជា​សកម្មភាព​បំផ្លាញ​ខ្លួនឯង ចំពោះ​ការដែល​មិន​ស្ដាប់​គ្នាថា ​កុំ​ឲ្យ​ធ្វើ​សម​យុទ្ធ ព្រោះ​វា​គំរាមកំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាជន​យើង និង​ធ្វើឱ្យ​ស្ថានការណ៍កាន់តែ​យ៉ាប់យ៉ឺន​នៅ​ឧបទ្វីប​កូរ៉េ។​ ​លោកស្រី​បាន​និយាយ​ថា ​ទាំងនោះ​គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​បំផុត ​នៃ​គោលនយោបាយ​អរិភាព​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រារាំង​រដ្ឋ​របស់​យើង​ដោយ​កម្លាំង​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |