ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេច​តេជោ ហ៊ុន សែន​បញ្ជា​ទៅ​លោក​ជំទាវ ឱ វណ្ណឌីន ឱ្យ​បញ្ជូន​វ៉ាក់សាំង​ដូស​ទី​បី​ទៅ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ

សម្ដេច​តេជោ ហ៊ុន សែន​បញ្ជា​ទៅ​លោក​ជំទាវ ឱ វណ្ណឌីន ឱ្យ​បញ្ជូន​វ៉ាក់សាំង​ដូស​ទី​បី​ទៅ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ឱ្យ​បញ្ជូន​វ៉ាក់សាំង​ AstraZeneca ទៅ​ផ្ដល់​ជូន​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​បែប​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ចែក​រំលែក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន បាន​សម្រុក​ឆ្លង​ដែន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កំណើត​វិញ។

ជាមួយ​ស្ថានភាព​បែប​នេះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​លោក​ជំទាវ ឱ វណ្ណឌីន បញ្ជូន​វ៉ាក់សាំង AstraZeneca ដែល​កម្ពុជា​ទើប​ទទួល​បាន​ពី​ចក្រភព​អង់គ្លេស ដើម្បី​​ចាក់​ជា​ដូស​ទី​៣ ឬ​ជា​ដូស​ជំរុញ​​សម្រាប់​បុគ្គលិក​សុខាភិបាល​ជួរ​មុខដែល​ឈរជើង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែនជាមួយ​ប្រទេស​ថៃ។

បើ​តាម​សម្ដេច​តេជោ ហ៊ុន សែន ដំណើរការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូសទី​៣​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ដើម្បី​ពន្លឿន​ការ​ផ្ដល់​ភាព​ស៊ាំ​ដល់​ក្រុម​មន្ត្រី​ជួរ​មុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |